យោងតាមគេហទំព័រហ្វេសបុកឈ្មោះ ( ជាម សូភី) បានបង្ហោះរូបក្មេងស្រីម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីត្រូវបានកៀបជាមួយនឹងតុដែក។ ជាមួយការបង្ហោះរូបក្មេងស្រី រួមនឹងតុដែលជាឃាតករ ធ្វើអោយក្មេងស្រីម្នាក់នោះបាត់បង់ជីវិត គណនីហ្វេសបុកបញ្ជាក់ថា ជាម សូភី បានបន្ថែមថា ករណីដែលក្មេងស្រីបាត់បង់ជីវិតដែលបណ្តាលមកពីការកៀបជាមួយតុដែក មានរយៈពេលត្រឹម១០នាទីតែប៉ុនណោះ។ ចំពោះករណីនេះ គណនីហ្វេសបុក (ជាម សូភី) ពុំបានបញ្ជាក់ពីទីតាំងកើតហេតុអោយបានច្បាស់លាស់នោះទេ ។​

តាមរយៈករណីខាងលើនេះ សូមមាតិបិតាគ្រប់រូបគួរតែប្រុងប្រយ័ត្នបំផុតចំពោះកូនចៅរបស់យើង ហើយសូមចាត់ទុកករណីខាងលើនេះជាមេរៀនថ្មីមួយក្នុងការរស់នៅប្រចាំថ្ងៃ ដើម្បីកុំអោយកើតមានរឿងអកុសលដូចករណីមួយនេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ