អឺរ៉ុប៖ ក្រុមជម្រើសជាតិបារាំង នឹងត្រូវបើកកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ក្រុមភ្ញៀវព័រទុយហ្គាល់ នៅម៉ោង១:៤៥នាទីយប់នេះ សម្រាប់ការប្រកួតពានរង្វាន់់ UEFA Nations League ។ វាជាការប៉ះគ្នាម្ដងទៀត រវាងក្រុមទាំងពីរ ដោយកាលពីឆ្នាំ២០១៦កន្លងទៅ ពានរង្វាន់ Euro វគ្គផ្ដាច់ព្រ័ត្រ ក្រុមព័រទុយហ្គាល់ជាអ្នកឈ្នះបារាំង នៅម៉ោងបន្ថែម ក្នុងលទ្ធផល ១-០។

លោក Deschamps គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិបារាំង បានអះអាងថាខ្សែប្រយុទ្ធ Cristiano Ronaldo និង Mbappe សុទ្ធតែអាចកាត់សេចក្ដីក្នុងការប្រកួតបាន។

សម្រាប់ការប្រកួតនៅយប់នេះដែរ លោក Deschamps គ្រូបង្វឹកក្រុមបារាំងបាននិយាយថា៖ “ខ្ញុំគិតថា Ronaldo គឺជា Idol របស់កីឡាករក្មេងៗគ្រប់គ្នា។ វាពិបាកក្នុងការប្រៀបធៀបគាត់ជាមួយកីឡាករក្មេងជំនាន់ក្រោយណាស់។ Cristiano នៅតែមានសមត្ថភាព សម្រេចការប្រកួតបានគ្រប់ពេល ខណៈដែល Kylian ក៏ដូចគ្នា។ ខ្ញុំយល់ថាពួកគេទាំងពីរនាក់ អាចកំណត់លទ្ធផលសម្រាប់ការប្រកួតនៅរាត្រីនេះបាន”៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ