(ម៉ាឡេស៊ី) ៖ ​ទីភ្នាក់ងារសារព័ត៌មាន​ម៉ា​ឡេ​ស៊ី Bernama ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៥​ថា រដ្ឋមន្ត្រី​ការ​បរទេស​ម៉ា​ឡេ​ស៊ី លោក ដា​តុ​ក សេរី មហាម៉ាត់ ហា​សាន់ (Datuk Seri Mohamad Hasan) មាន​ប្រសាសន៍​ថា ប្រទេស​ថៃ​បាន​ផ្អាក​កិច្ចព្រមព្រៀង​សន្តិភាព បន្ទាប់​ពី​ទាហាន​ថៃ​ជាន់​មីន​រង​របួស​ពេល​កំពុង​ល្បាត​នៅ​តាម​ព្រំដែន​។ ទោះបីជា​ប្រទេស​ថៃ​អះអាង​ថា មីន​នេះ ត្រូវ​បាន​ប្រទេស​កម្ពុជា​ដាក់​ថ្មី​ក៏​ដោយ ប៉ុន្តែ​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ទាំង​នៅ​ថៃ និង​កម្ពុជា បាន​រាយការណ៍​ដូច​គ្នា​ថា វា​មិនមែន​ជា​មីន​ថ្មី​ទេ។

លោក មហាម៉ាត់ ហា​សាន់ ទើបតែ​និយាយ​ទូរ​សព្ទ​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​ថៃ ហើយ​សង្ឃឹមថា ភាគី​ទាំង​២ នឹង​ស្ងប់ស្ងាត់ និង​បន្ត​ការ​ពិភាក្សា​សន្តិភាព​។ កិច្ចព្រមព្រៀង​សន្តិភាព​នេះ ត្រូវ​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​២៦ ខែតុលា នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ដោយ​នាយក​រដ្ឋមន្ត្រី​ថៃ លោក អនុ​ទី​ន ឆាន​វី​រៈ​គុល និង​នាយក​រដ្ឋមន្ត្រី​កម្ពុជា សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត មាន​លោក អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម ជា​ប្រធាន​អាស៊ាន និង​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ ជា​សាក្សី ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ