ភ្នំពេញ ៖ ពេញមួយឆ្នាំ២០២៣ កម្ពុជាសម្រេចបានការនាំចេញកសិផលសរុបជិត ៨.៥លានតោន ស្មើនឹងតម្លៃជិត ៤.៥ពាន់លានដុល្លារ ថយចុះ១.៩០%។ នេះបើតាមរបាយការណ៍ ស្តីពីសភាពការណ៍កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆ្នាំ២០២៣ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
របាយការណ៍បានបញ្ជាក់ថា បរិមាណនាំចេញកសិផល សរុបរយៈពេល ១២ខែ ឆ្នាំ២០២៣ ចំនួន៨ ៤៤៩ ៤១៤.៣៦តោន។ ក្រសួងកសិកម្ម បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ ការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ ដែលទទួលបានពីការនាំចេញកសិផល (ឯកតាតម្លៃផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញ) មានចំនួន ៤ ៣០៦ ៨១០ ២៦៨.៥០ដុល្លារអាមេរិក។
សូមជម្រាបថា វិស័យកសិកម្ម បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការធានាសន្តិសុខស្បៀង លើកកម្ពស់កម្រិតជីវភាពប្រជាជន កាត់បន្ថយភាពក្រីក្រ បង្កើនការនាំចេញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ទោះបីជាទទួលរងផលប៉ះពាល់ពីគ្រោះធម្មជាតិ និងវិបត្តិសកលក៏ដោយ។
ក្នុងឆ្នាំ២០២២កន្លងទៅ ការនាំចេញផលិតផលកសិកម្ម សម្រេចបានជិត ៥ពាន់លានដុល្លារអាមេរិក ស្មើនឹង ៨.៦លានតោនទៅ កាន់ទិសដៅ ៧៤ ប្រទេសកើនឡើង ៧.៨ភាគរយ ធៀបឆ្នាំ២០២១ (៧.៩លានតោន)៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ