ភ្នំពេញ ៖ ជនដៃដល់ដែលជាភេទទី៣ និងបក្ខពួកសរុបចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅចំណុចរង្វង់មូលវាលរេញ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីនេះប្រើប្រាស់អំពើហិង្សាលើក្មេងស្រីសិស្សសាលាម្នាក់។

នៅយប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនទាំង៤នាក់នេះ មានទាំងអ្នកដៃដល់ អ្នកថតវីដេអូ និងអ្នកផ្សំគំនិតដើម្បីធ្វើសកម្មភាព។ លោក បានអះអាងទៀតថា នៅពេលនេះក្រុមជនបង្កទាំងអស់នេះ កំពុងត្រូវបានបញ្ជូនបន្ដមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំ និងចាត់វិធានការតាមនីតិវិធី។

សមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួនសិស្សសាលាមួយក្រុម ដែលព្រួតគ្នាវាយសិស្សស្រីម្នាក់ ក្រោយវីដេអូប្រើហិង្សាត្រូវបានចែកចាយពេញបណ្ដាញសង្គម, អំពាវនាវអាណាព្យាបាលនាំកូនមកកន្លែងសមត្ថកិច្ច

នៅល្ងាចថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤នេះ មានផ្ទុះនូវការចែកចាយវីដេអូមួយនៅតាមបណ្ដាញសង្គម ដោយបង្ហាញអំពីសកម្មភាពក្មេងសិស្សសាលាមួយក្រុម (ភេទទី៣ និងស្រី) បានព្រួតវាយសិស្សស្រីម្នាក់ នៅដីវាលមួយកន្លែង តែគេសង្ស័យថា ហេតុការណ៍នេះកើតឡើងនៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ