ក្រុមហ៊ុនOpenAl យល់ព្រមទិញ សរសេរកូដជំនួយដោយបញ្ញាសិប្បនិម្មិត Windsurf ក្នុងតម្លៃប្រហែល ៣ពាន់លានដុល្លារ
អាមេរិក៖ ក្រុមហ៊ុន OpenAI បានយល់ព្រមទិញក្រុមហ៊ុនសរសេរកូដជំនួយដោយបញ្ញាសិប្បនិម្មិត Windsurf ក្នុងតម្លៃប្រហែល ៣ពាន់លានដុល្លារ។ របាយការណ៍បានបន្ថែមថា កិច្ចព្រមព្រៀងនេះមិនទាន់បិទនៅឡើយទេ។ នេះ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២៥។
ជុំវិញដំណឹងនេះ Windsurf ដែលពីមុនត្រូវបានគេស្គាល់ថា Codeium ថ្មីៗនេះបានពិភាក្សាជាមួយអ្នកវិនិយោគរួមទាំង General Catalyst និង Kleiner Perkins ដើម្បីរៃអង្គាសមូលនិធិក្នុងតម្លៃ ៣ពាន់លានដុល្លារ។ នេះបើយោងតាម Bloomberg News ។
ក្រុមហ៊ុននេះមានតម្លៃ ១.២៥ពាន់លានដុល្លារ កាលពីខែសីហាឆ្នាំមុន បន្ទាប់ពីការផ្តល់មូលនិធិចំនួន ១៥០លានដុល្លារដែលដឹកនាំដោយក្រុមហ៊ុនបណ្តាក់ទុន General Catalyst ។ អ្នកវិនិយោគផ្សេងទៀតនៅក្នុងក្រុមហ៊ុនរួមមាន Kleiner Perkins និង Greenoaks ។
កិច្ចព្រមព្រៀងដែលនឹងក្លាយជាការទិញយកដ៏ធំបំផុតរបស់ OpenAI រហូតមកដល់បច្ចុប្បន្ននឹងបំពេញបន្ថែមសមត្ថភាពសរសេរកូដរបស់ ChatGPT ។ ក្រុមហ៊ុនបាននឹងកំពុងដាក់ចេញនូវការកែលម្អលើការសរសេរកូដជាមួយនឹងការចេញនូវម៉ូដែលថ្មីនីមួយៗរបស់ខ្លួន ប៉ុន្តែការប្រកួតប្រជែងក៏កំពុងឡើងកំដៅខ្លាំងផងដែរ៕
អត្ថបទទាក់ទង
-
អាមេរិកស្ទាក់ទិញម៉ាស
-
អណ្តាតភ្លើងលេបត្របាក់រថយន្ត៣,៥០០គ្រឿង