ភ្នំពេញ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បញ្ញាសិប្បនិមិត្ត (AI) មានការវិវត្តន៍យ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់ ជាពិសេសនៅក្នុងការបង្កើត ឬបម្លែងរូបភាព។ ម្យ៉ាងទៀត កម្មវិធី AI ក៏អាចធ្វើការក្លែងរូបភាពជាបុគ្គលណាម្នាក់ ដោយពិបាកបែងចែកថាមួយណាពិត ឬក្លែងក្លាយ។
ទោះបីជាបច្ចេកវិទ្យា AI មានសារៈប្រយោជន៍លើវិស័យនានា ប៉ុន្តែវាក៏ក្លាយជាក្តីបារម្ភចំពោះសុវត្ថិភាពមនុស្សគ្រប់រូបដែលកំពុងប្រើប្រាស់បណ្តាញសង្គមនានា ជាពិសេស Facebook។
ថ្មីៗនេះ អ្នកប្រើប្រាស់បណ្តាញសង្គមពេញនិយមចុចលេងកម្មវិធី AI Generators ដោយបានភ្ជាប់គណនី និងរូបភាពផ្ទាល់ខ្លួន ដែលនេះអាចបង្កជាហានិភ័យដល់ឯកជនភាពរបស់អ្នកប្រើប្រាស់ ប្រសិនបើគណនីមិនមានបានប្រើប្រាស់វិធីសាស្ត្រ និងមុខងារការពារបានរឹងមាំ។ ហានិភ័យដែលអាចកើតមានឡើង គឺជនខិលខូច ឬឧក្រិដ្ឋជនបច្ចេកវិទ្យាធ្វើការបន្លំដោយបង្កើតតំណភ្ជាប់ ឬLinkក្លែងក្លាយ (Phishing) ដើម្បីឱ្យជនរងគ្រោះចុចប្រតិបត្តិការ និងបញ្ចូលទិន្នន័យផ្ទាល់ខ្លួន លេខសំងាត់គណនី ដែលអាចបណ្តាលឱ្យជនខិលខូចអាចគ្រប់គ្រងគណនីបណ្តាញសង្គម ឬចម្លងមេរោគចូលក្នុងម៉ាស៊ីនកំព្យូរទ័រ ឬទូរស័ព្ទដៃបាន ជាដើម។
ដើម្បីកាត់បន្ថយនូវហានិភ័យទាំងនេះ ក្រុមការងារបច្ចេកទេសនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមណែនាំនូវវិធីសាស្ត្រការពារដូចខាងក្រោម៖
- ធ្វើការកំណត់ឯកជនភាពនៅលើបណ្តាញសង្គមកំពុងប្រើប្រាស់។
- ផ្ទៀងផ្ទាត់គណនីបណ្តាញសង្គមកំពុងប្រើប្រាស់ឱ្យបានទៀងទាត់។
- ប្រុងប្រយ័ត្ន និងណែនាំសាច់ញាតិ ឬក្រុមគ្រួសារឲ្យប្រុងប្រយ័ត្នចំពោះតំណភ្ជាប់មិនច្បាស់លាស់។
- ធ្វើសេចក្តីរាយការណ៍ជូនសមត្ថកិច្ច ក្នុងករណីលោកអ្នកបាត់បង់គណនីបណ្តាញសង្គម ឬមានការគំរាមកំហែងណាមួយពីជនខិលខូច៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ