សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋបរិច្ចាគថវិកាជាមួយ សម្ដេច ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែននេះ ក្នុងគោលដៅប្រមូលថវិកាបន្ថែម និងដើម្បីឱ្យពលរដ្ឋនៅទូទាំងប្រទេសបានចូលរួមថវិកាដោយផ្ទាល់ ចូលរួមថវិការ ទុកសាងសង់ហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូច្នេះ នៅសេចក្តីថ្លែងការណ៍ពិសេស ស្តីពីសមិទ្ធផល ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលថ្លែងចេញ នៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។
ទន្ទឹមនឹងនេះ សម្ដេចធិបតី បានឱ្យដឹងថា សម្ដេច បានរៀបចំកម្មវិធីមួយគឺនៅ រាល់ចុងសប្ដាហ៍ ចាប់ពីខែកញ្ញា ដល់ខែធ្នូ រដ្ឋ រៀបចំដំណើរកម្សាន្តទៅកាន់ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ដោយឥតគិតថ្លែ ដោយផ្គត់ផ្គង់ថ្លៃចំណាយ អាហារហូបចុក ការស្នាក់នៅ ដើម្បីឱ្យពលរដ្ឋបានដឹងពីរឿងពិត និងអភិវឌ្ឍនៅខេត្តទាំងនោះ ជាពិសេសបានពិនិត្យពីផ្លូវតាមបន្ទាត់ព្រំដែន៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ