ភ្នំពេញ ៖ លោក លឹម វាសនា ត្រូវបានឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចផ្អាកការងារជាបណ្តោះអាសន្ន ក្រោយទទួលបានការតែងតាំងបានជាង ២ខែ ជាប្រធានពន្ធនាគារខេត្តស្ទឹងត្រែង។

លោក លឹម វាសនា អតីតប្រធានពន្ធនាគារខេត្តប៉ៃលិន ត្រូវបានរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ផ្ទេរឲ្យទៅកាន់ជាប្រធានពន្ធនាគារខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ហើយនៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ លោកត្រូវបានប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ។

ក្រោយមកនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្រ្តី ស សុខា បានសម្រេចផ្អាកការងារលោក លឹម វាសនា ជាបណ្តោះអាសន្ន ហើយតែងតាំងលោក សាត់ ភី អនុប្រធានពន្ធនាគារ ជាប្រធានស្តីទីវិញ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ