កម្លាំងនគរបាលកម្ពុជា បើកប្រតិបត្តិការបង្ក្រាបការជួញដូរមនុស្សពីឥណ្ឌា មកកម្ពុជា ដោយចាប់ខ្លួនជនជាតិឥណ្ឌា ៣នាក់ និងជួយសង្គ្រោះ ១៤នាក់
ភ្នំពេញ ៖ ក្រោមបញ្ជាពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានសហការជាមួយនាយកដ្ឋានចារកម្ម ចាត់វិធានការលើករណីលក់-ដូរមនុស្សពីប្រទេសឥណ្ឌា មកប្រទេសកម្ពុជា។
កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ នាយកដ្ឋានចារកម្មបានទទួលបណ្តឹងពីស្ថានទូតឥណ្ឌាប្រចាំកម្ពុជា។
ហើយនៅថ្ងៃទី១៤ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានសហការជាមួយនាយកដ្ឋានចារកម្ម និងអាជ្ញាធរមូលដ្ឋានចុះត្រួតពិនិត្យ រកឃើញជនជាតិឥណ្ឌាចំនួន១៧នាក់ សម្ភាសកំណត់ អត្តសញ្ញាណរកឃើញជនរងគ្រោះចំនួន ១៤នាក់ ប្រគល់ទៅមន្ត្រីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីផ្តល់សេវាសង្គម និងសេវាផ្លូវច្បាប់។
ជាមួយគ្នានេះដែរ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញឃុំខ្លួនពីបទលក់-ដូរមនុស្ស និងបទចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ នៅពន្ធនាគារ (ម១)។
សមត្ថកិច្ចកម្ពុជា បន្តស្រាវជ្រាវរកឃើញបណ្តាញជនសង្ស័យជនជាតិឥណ្ឌាចំនួន ១១នាក់ កំពុងគេចខ្លួននៅប្រទេសឥណ្ឌា។ សមត្ថកិច្ចកម្ពុជាកំពុងស្នើសុំសហការជាមួយសមត្ថកិច្ចឥណ្ឌាស្រាវជ្រាវបណ្តាញលក់ដូរមនុស្សនៅប្រទេសឥណ្ឌាចាត់ការតាមច្បាប់៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ