សម្ដេចក្រឡាហោម ស ខេង ប្រគល់សត្វពង្រូលមួយក្បាល ជូនឧទ្យានសួនសត្វភ្នំតាម៉ៅ បន្ទាប់ពីបានលូនចូលផ្ទះ សម្ដេច
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានប្រគល់សត្វពង្រូលមួយក្បាល ជូនឧទ្យានសួនសត្វភ្នំតាម៉ៅ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ ស្ថិតនៅស្រុកបាទី ខេត្តតាកែវ បន្ទាប់ពីបានលូនចូលផ្ទះ សម្ដេច កាលពីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។
តាមរយៈគេហទំព័រហ្វេសប៊ុក នាល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចក្រឡាហោម ស ខេង បានឱ្យដឹងថា «នៅថ្ងៃនេះ ខ្ញុំបានប្រគល់សត្វពង្រូលមួយក្បាល ជូនឧទ្យានសួនសត្វភ្នំតាម៉ៅ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ ស្ថិតនៅស្រុកបាទី ខេត្តតាកែវ ។ សត្វពង្រូលអានាថាមួយក្បាលនេះ បានលូនចូលមកផ្ទះរបស់ខ្ញុំ កាលពីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤»។
ជាមួយនឹងការរួមចំណែកដ៏តូចមួយនេះ សម្តេចក្រឡាហោម ស ខេង ក៏បានអំពាវនាវដល់ជនរួមជាតិទាំងអស់ មេត្តាបញ្ឈប់ការលក់ ទិញ និងបរិភោគសាច់សត្វព្រៃ និងសត្វកម្រ ហើយត្រូវរួមគ្នាការពារសត្វព្រៃនៅកម្ពុជា និងការពារប្រព័ន្ធជីវចម្រុះធម្មជាតិ ដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងអត្ថប្រយោជន៍រយៈពេលយូរអង្វែង ពីជំនាន់បច្ចុប្បន្ន តទៅពេលអនាគត របស់ប្រទេសជាតិ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ