ភ្នំពេញ ៖ មុននេះបន្តិច សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានចុះឃាត់ខ្លួនម្ចាស់គណនីហ្វេសប៊ុក Yubee Ly ឈ្មោះពិត ម៉េង លីហ័រ ដែលបានបង្ហោះវីដេអូបាញ់កាំភ្លើងខ្លីឡើងលើហើយ សរសេរខ្លឹមសារ «កាចចឹងធ្វើប្រពន្ធបងបាននៅ»។

ពេលនេះ សមត្ថកិច្ចបាននាំខ្លួននាងមកដល់ នាយកដ្ឋានព្រហ្មទណ្ឌហើយ ដើម្បីធ្វើការសួរចម្លើយ ពាក់ព័ន្ធនឹងករណីវីដេអូបាញ់កាំភ្លើងខ្លីឡើងលើ។ ប្រភព បន្ថែមថា កាំភ្លើងខ្លីនោះជារបស់សង្សារនាង ដែលធ្វើការជាកងកម្លាំងប្រដាប់អាវុធ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ