ភ្នំពេញ ៖ យោងតាមការស្រាវជ្រាវរបស់ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ គិតត្រឹមឆ្នាំ២០២៣ ប្រជាជនកម្ពុជាប្រមាណជាង ១០លាននាក់កំពុងពេញនិយមប្រើប្រាស់កម្មវិធី Telegram ដើម្បីប្រាស្រ័យទាក់ទងគ្នាស្ទើរគ្រប់ស្ថាប័នក្នុងព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមគ្នានេះដែរ យើងសង្កេតឃើញវត្តមានជនឆ្លៀតឱកាស បានប្រើប្រាស់មធ្យោបាយផ្សព្វផ្សាយតាមបណ្តាគ្រុបធំៗដែលមានសមាជិកជាច្រើននាក់ តាមរយៈការប្រើប្រាស់រូបភាព និងវីដេអូអាសអាភាសដោយបង្កប់នូវតំណភ្ជាប់ក្លែងក្លាយ ( Phishing Link) ឬ File ផ្ទុកមេរោគដើម្បីចូលទៅគ្រប់គ្រងគណនី Telegram របស់ជនរងគ្រោះ ក្នុងគោលបំណងផ្ញើសារដែលផ្ទុកមេរោគទៅកាន់គណនីផ្សេងៗទៀត (contact) និងគ្រុប (Group) របស់ជនរងគ្រោះជាដើម។
សូមប្រជាពលរដ្ឋ និងសាធារណជនបង្កើនការប្រុងប្រយ័ត្នចំពោះករណីខាងលើដូចខាងក្រោម៖
១. សូមកុំចុចតំណភ្ជាប់ ឬ File ឯកសារដែលពុំមានប្រភពច្បាស់លាស់
២. សូមធ្វើបច្ចុប្បន្នភាពទូរសព្ទ tablet និងកុំព្យូទ័ររបស់លោកអ្នកជាប្រចាំ
៣. សូមកំណត់មុខងារ Two-Step Verification នៅលើគណនី Telegram របស់លោកអ្នក
៤. ករណីសង្ស័យឧក្រិដ្ឋជនបច្ចេកវិទ្យាចូលគ្រប់គ្រងគណនី Telegram សូមចូលទៅពិនិត្យក្នុង Setting -> Devices -> Terminate All Others Sessions ដើម្បីកាត់ផ្តាច់ឧបករណ៍ដទៃដែលកំពុងគ្រប់គ្រងគណនី telegram របស់លោកអ្នក៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ