មណ្ឌលគិរី ៖ បុរសជាកសិករម្នាក់បានស្លាប់យ៉ាងឆាប់រហ័សបន្ទាប់ពីត្រូវសត្វថ្លែនខាំ ដោយហេតុការណ៍នេះកើតឡើងកាល ក្នុងភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ហើយនេះជាករណីទី២ ដែលសត្វថ្លែនខាំមនុស្សស្លាប់ក្នុងខេត្តមណ្ឌលគិរី ព្រោះកន្លងទៅថ្មីៗ កុមារម្នាក់ក៏បានបាត់បង់ជីវិតក្នុងករណីថ្លែនខាំផងដែរ។
ជនរងគ្រោះឈ្មោះ កង អ៊ីន អាយុ៥០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបកសិករ ។ បើតាមភរិយាជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា កាលពីវេលាម៉ោងប្រមាណ៧យប់ថ្ងៃទី ២០ មិថុនា ប្ដីរបស់គាត់បានឲ្យគាត់ និងកូនៗចេញពីមុងព្រោះមានថ្លែនខាំគាត់ ហើយនៅពេលដែលប្ដីគាត់រៀបវាយថែ្លននោះ វាក៏ធ្លាក់ទៅដីបាត់ទៅ ។ ប្រភពបន្តថា បន្តិចក្រោយមកប្ដីរបស់គាត់ក៏មានអាការៈចុកទ្រូង រឹងថ្គាម ។ ឃើញសភាពមិនស្រួលគាត់ក៏បានពឹងឱ្យអ្នកជិតខាងជូនទៅកាន់មន្ទីរពេទ្យ តែពេលទៅដល់មន្ទីរពេទ្យគាត់ក៏បានទទួលដំណឹងថា ប្ដីរបស់គាត់ស្លាប់ទៅហើយ ។ ក្រោយការធ្វើកោសល្យវិច្ច័យសមត្ថកិច្ចបានសន្និដ្ឋានថា បុរសខាងលើពិតជាស្លាប់ដោយសារសត្វថ្លែនខាំមែន។
សូមបញ្ជាក់ថា នេះជាករណីស្លាប់ដោយសារសត្វថ្លែនខាំលើកទី២ហើយនៅក្នុងខេត្តមណ្ឌលគិរី ខណៈដែលករណីដូចគ្នានេះ លើកទីមួយគឺកើតឡើងលើក្មេងប្រុសម្នាក់រស់នៅក្នុងភូមិពូរ៉ាប៉េត (អូរតេ) ឃុំក្រង់តេះ ស្រុក ពេជ្រាដា ខេត្តមណ្ឌលគិរី និងជាសិស្សពូកែផង បានស្លាប់គួរឲ្យអាសូរកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ព្រោះសត្វថ្លែនខាំ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ