ភ្នំពេញ ៖ ប្រធានសមាគមភស្តុភារកម្មកម្ពុជា (CLA) លោក ហាក់ លាងហ៊ បានដឹកនាំក្រុមប្រឹក្សា និងសមាជិករបស់សមាគម និងក្រុមលេខា ប្រមាណ ៤០នាក់ ចូលរួមកម្មវិធី "បរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត" នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។

ការផ្តួចផ្តើមកម្មវិធីនេះឡើងក្នុងគោលបំណងចែករំលែកក្តីស្រឡាញ់ ក៏ដូចជាស្ម័គ្រចិត្តចូលរួមរបរិច្ចាគឈាមជូនមជ្ឈមណ្ឌល ដើម្បីមជ្ឈមណ្ឌលយកទៅប្រើប្រាស់ និងសង្គ្រោះជីវិត ក៏ដូចជាជួយអ្នកជំងឺដែលត្រូវការឈាម។

លោក ហាក់ លាងហ៊ បានថ្លែងអំណរគុណដល់សមាជិកដែលបានចូលរួមគាំទ្រ ក៏ដូចជាចូលរួមបរិច្ចាគឈាមជាមួយមជ្ឈមណ្ឌល។ សម្រាប់កម្មវិធីនេះ បានដំណើរការទៅដោយរលូន និងពោរពេញដោយស្នាមញញឹមគ្រប់ៗគ្នា។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងមន្ត្រីរាជការ បុគ្គលិកទាំងអស់ ស្វាគមន៍ ចំពោះសមាគម ដែលបានធ្វើអំណោយទានសម្រាប់សង្គ្រោះជីវិត និងបានចូលរួម សកម្មភាពជាមួយមជ្ឈមណ្ឌល ដើម្បីលើកកម្ពស់ការបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត ដែលរួមចំណែកជួយសង្គ្រោះជីវិតជនរងគ្រោះ ដោយក្តីសប្បុរស។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ បន្ដថា ចំពោះអត្ថប្រយោជន៍ដែលទទួលបានបន្ទាប់ពីផ្តល់ឈាមមានដូចជា ជួយកាត់បន្ថយជំងឺមហារីក កាត់បន្ថយដាច់សរសៃឈាមខួរក្បាល និងកាត់បន្ថយកូលេស្តេរ៉ុល និងភាពតានតឹងក្នុងចិត្ត ផងដែរ។

សូមបញ្ជាក់ថា សមាគមគ្រោងបន្តចូលរួមកម្មវិធីសប្បុរសធម៌ ក៏ដូចជាកម្មវិធីសង្គមផ្សេងទៀតនៅពេលក្រោយ ដើម្បីចូលរួមការងារសង្គម៕

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ