ភ្នំពេញ ៖ ក្រសួងការពារជាតិ បានឱ្យដឹងថា ប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រធ្លាក់ ស្ថិតនៅខេត្តពោធិ៍សាត់ និងខេត្តកោះកុង ក្រុមការងារជួយសង្រ្គោះ នៅមិនទាន់ប្រទះ ឬរកឃើញឧទ្ធម្ភាគចក្រនេះ នៅឡើយ។

តាមរយៈសេចក្តីជូនព័ត៌មាន របស់ក្រសួងការពារជាតិ នៅថ្ងៃទី១៤ កក្កដា នេះ ថា «ក្រោមកិច្ចខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ពីក្រុមការងារជួយសង្រ្គោះ អស់រយៈពេលពេញមួយថ្ងៃ ចាប់តាំងពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអាកាសធាតុមិនអំណោយផល និងឧបសគ្គជាច្រើន ក្នុងបេសកកម្មរុករកឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានបាត់បង់ ការទាក់ទងពីទីបញ្ជាការទ័ពអាកាស ក្នុងពេលកំពុងហាត់ហ្វឹកហ្វឺន នៅភូមិសាស្ត្រជួរភ្នំក្រវាញ ស្ថិតក្នុងខេត្តពោធិ៍សាត់ និងខេត្តកោះកុង ក្រុមការងារជួយសង្រ្គោះនៅមិនទាន់ប្រទះ ឬរកឃើញឧទ្ធម្ភាគចក្រនេះនៅឡើយ»។


ក្រសួង បន្ដថា  នៅព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៤ នេះ ក្រុមការងារជួយសង្រ្គោះ ដែលមានការចូលរួមពីបណ្តាកងឯកភាពពាក់ព័ន្ធក្នុងភូមិសាស្ត្របាត់បង់ ឧទ្ធម្ភាគចក្រនឹងខិតខំប្រឹងប្រែងបន្តសកម្មភាពស្វែងរកឧទ្ធម្ភាគចក្រដែលបានបាត់បង់បន្តទៀត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ