ក្រសួងទេសចរណ៍ ៖ ក្នុង ១ថ្ងៃៗ មានភ្ញៀវទេសចរទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរប្រមាណ ១ ៣០០ នាក់ទៅ ១ ៧០០នាក់
សៀមរាប ៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានបង្ហាញបច្ចុប្បន្នភាពនៃចំនួនភ្ញៀវទេសចរ ដែលចូលប្រាសាទអង្គរ និងតំបន់ជាច្រើនទៀត នៅតំបន់រមណីយដ្ឋានឧទ្យានអង្គរ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន បានអញ្ជើញទៅទស្សនាថ្ងៃរះនៅប្រាសាទអង្គរ និងតំបន់ជាច្រើនទៀតនៅតំបន់រមណីយដ្ឋានឧទ្យានអង្គរ។
ក្រសួងបញ្ជាក់ថា ក្នុង១ថ្ងៃៗ ភ្ញៀវទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរប្រមាណ១,៣០០ នាក់ ទៅ ១,៧០០ នាក់ ។
ជាមួយគ្នានេះ សម្រាប់ជើងហោះហើរចូលមកកាន់ខេត្តសៀមរាប មានចន្លោះពី ១៤-១៩ ជើងហោះហើរក្នុងមួយថ្ងៃ ក្នុងនោះមានមកពីបាងកក (៥-៦ ជើងក្នុងមួយថ្ងៃ) ហូជីមីញ (៣ ជើងក្នុងមួយថ្ងៃ) ដាណាង(1ជើងក្នុងមួយថ្ងៃ) ហាណូយ (២ ជើងក្នុងមួយថ្ងៃ) កូឡាឡាំពួរ (១ ជើងក្នុងមួយថ្ងៃ) សិង្ហបុរី (១ជើងក្នុងមួយថ្ងៃ) ភ្នំពេញ (២ជើងក្នុងមួយថ្ងៃ) និងក្រុងព្រះសីហនុ (១ជើងក្នុងមួយថ្ងៃ) ។
គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ ប្រាសាទអង្គរវត្ត បានស្ថិតនៅលំដាប់លេខ ២ ក្លាយជាគោលដៅទេសចរណ៍ទាក់ទាញល្អបំផុត នៅតំបន់អាស៊ី៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ