ខេត្តកំពង់ឆ្នាំង ៖ យកត្រី ក្រពត មកចម្អិន ទទួលទាន បណ្តាលពុល មួយគ្រួសារ កំពុងជួយសង្គ្រោះ ពីក្រុមគ្រូពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។

ក្រុមគ្រួសារពលរដ្ឋរងគ្រោះ បានរៀបរាប់ឲ្យដឹងថា នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៦និង០៥ នាទី ឈ្មោះហ៊ុន ចន្ថា ភេទប្រុស និង ប្រពន្ធ បានទៅទិញត្រីកំពតចំនួន១,៥គីឡូក្រាម ពីអ្នលក់ម្នាក់មិនស្គាល់ឈ្មោះនិងអាស័យដ្ឋាន វ័យប្រហែល៦៥ឆ្នាំ លក់នៅខាងជើងផ្សារលើខេត្តកំពង់ឆ្នាំង ព្រមទាំងបានទិញបន្លែរួមមាន(សាឡាត់ស្រួយ ត្រសក់ និង ជីគ្រប់មុខ ) នៅតូបផ្សេងមួយទៀតក្បែរនោះ  ហើយបានយកទៅហូបជុំប្រពន្ធកូន កូនប្រសារ និងចៅ នៅផ្ទះមានសមាជិកចំនួន១០នាក់ ហូបរួចមានអាការៈត្រជាក់ដៃ ជើង ស្ពឹកមាត់ ចំនួន៥នាក់ និងបានបញ្ជូនមកសង្គ្រោះនៅមន្ទីពេទ្យ។ ហេតុការណ៍នេះ កើតឡើងនៅភូមិដំបូកកកោះ ឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ