អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ណែនាំឱ្យប្រុងប្រយ័ត្ន ចំពោះការប្រើប្រាស់បច្ចេកវិទ្យា AI (Artificial Intelligence)
ភ្នំពេញ ៖ Artificial Intelligence (AI) សំដៅលើ ជ្រុងមួយនៃវិទ្យាសាស្ត្រកុំព្យូទ័រផ្តោតលើការបង្កើតសុសវែរ កម្មវិធី ឬឧបករណ៍ ដែលមានសមត្ថភាពអាចធ្វើការសម្រេចចិត្តដោយខ្លួនឯងបាន ឬធ្វើសកម្មភាពជំនួសមនុស្សបាន។
បច្ចុប្បន្នយើងសង្កេតឃើញការប្រើប្រាស់បច្ចេកវិទ្យា AI កំពុងពេញនិយមមានការគាំទ្រយ៉ាងខ្លាំងពីសំណាកអ្នកប្រើប្រាស់។ ទន្ទឹងគ្នានេះ AI ក៏បានបង្កហានិភ័យដល់អ្នកប្រើប្រាស់ផងដែរ ប្រសិនបើយើងពុំស្វែងយល់អំពីហានិភ័យនៃការប្រើប្រាស់បច្ចេកវិទ្យានេះ។
យោងតាមការស្រាវជ្រាវរបស់ក្រុមការងារបច្ចេកទេស ក្រុមឧក្រិដ្ឋបានជនឆ្លៀតឨកាសប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីធ្វើការបន្លំឆបោកជនរងគ្រោះមានដូចជា ៖
- Deepfakes: គឺការក្លែងបន្លំជាសម្លេង និងរូបភាពជាជនរងគ្រោះ
- ChatGPT phishing: គឺជាការបង្កើតសំណេរដោយក្លែងបន្លំ ដើម្បីផ្ញើទៅកាន់ជនរងគ្រោះ
- Voice cloning: គឺជាការក្លែងបន្លំសម្លេងរបស់ជនរងគ្រោះ
នាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមជម្រាបជូនដល់សាធារណៈជនមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបច្ចេកវិទ្យា AI ដូចខាងក្រោម៖
១. សូមកុំទំនាក់ទំនងជាមួយជនប្លែកមុខលើបណ្តាញសង្គម
២. សូមកុំបង្ហាញព័ត៌មានផ្ទាល់ខ្លួនដូចជា អ៉ីម៉ែល អត្តសញ្ញាណបុគ្គល ឬលេខទូរសព្ទ នៅលើបណ្តាញសង្គម
៣. ប្រសិនបើសាច់ញាតិផ្ញើសារសម្លេងមកពាក់ព័ន្ធជាមួយនឹងប្រាក់ សូមពិភាក្សា ឬខលសួរបញ្ជាក់ តាមរយៈលេខទូរសព្ទដៃរបស់បុគ្គលផ្ទាល់
៤. សូមកុំបង្ហោះលេខកាតធនាគារចែកចាយលើបណ្តាញសង្គម
៥.សូមត្រួតពិនិត្យគណនីធនាគារ និងគណនីបណ្តាញសង្គមឲ្យបានទៀងទាត់ និងដាក់លេខសម្ងាត់ឲ្យបានត្រឹមត្រូវ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ