អភិបាលខេត្តតាកែវ ចេញបទបញ្ជាទម្លាក់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរចោលទាំងអស់ក្នុងភូមិសាស្រ្តខេត្តតាកែវ
តាកែវ ៖ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដាក់ចេញនូវបទបញ្ជានៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តដែលជាកិច្ចប្រជុំលើកដំបូងនោះ បានបញ្ជាដល់ជំនាញពាក់ព័ន្ធពាក់ ត្រូវដោះផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរចោលទាំងអស់នៅក្នុងភូមិសាស្រ្តខេត្តតាកែវ។
ថ្លែងនៅចំពោះមុខថ្នាក់ដឹកនាំនៃគណៈអភិបាល អភិបាលក្រុងស្រុក ស្នងការនឹងមេបញ្ជាការ ព្រមទាំងលោក លោកស្រីជាប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អធិការនិងមេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុងស្រុក លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានមានប្រសាសន៍បន្តថា ការដាក់ចេញបទបញ្ជាទម្លាក់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរចោលនេះ ក្នុងគោលដៅចូលរួមលើកកម្ពស់សុខមោលភាពរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសទៅលើកុមារតែម្តងព្រោះវាអាចជះឥទ្ធិពលមិនល្អទៅដល់កុមារហើយអាចឈានទៅដល់ការផឹកគ្រឿងស្រវឹងទាំងនេះទៀត ។
លោក វ៉ី សំណាង បន្តទៀតថា លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តក៏ដូចជាជំនាញពាក់ព័ន្ធក៏ដូចជាអាជ្ញាធរមូលដ្ឋាន ត្រូវជូនដំណឹងទៅដល់ក្រុមហ៊ុនស្រាបៀរលើដីសាធារណៈរបស់រដ្ឋទាំងអស់ដែលកំពុងតែដាក់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀររបស់ខ្លួនចោលទាំងអស់ ឬអាចប្តូរមកវិញនូវការលើកផ្ទាំងផ្សាយរបស់ខ្លួនដែលទាក់ទងនឹងសុខភាពប្រជាពលរដ្ឋ ខ្លឹមសារអប់រំល្អៗឬ ឬក៏ដាក់ផ្សាយជាទឹកសុទ្ធជំនួសវិញ ។
លោក វ៉ី សំណាង ក្នុងនាមរដ្ឋបាលខេត្តតាកែវ គឺហាមឃាត់ខាតចំពោះការដាក់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មជាប្រភេទគ្រឿងស្រវឹង គ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ហើយការផ្សព្វផ្សាយប្រភេទនេះក៏មិនមាននៅក្នុងគំនិតរបស់គណៈអភិបាលខេត្តតាកែវនោះទេ ជាពិសេសរាល់ការផ្សព្វផ្យាយដែលប៉ះពាល់ទៅដល់សុខភាពរបស់ប្រជាពលរដ្ឋគឺមិនបានដាច់ខាត៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ