ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីបើកការដ្ឋានគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ប្រវែង ៨៤៥,៧០ ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែងសរុប ៨០៤,៣០ម៉ែត្រ។


គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់ពីសង្កាត់ចាក់អង្រែក្រោម នៃខណ្ឌមានជ័យ ទៅកាន់សង្កាត់ព្រែកប្រា នៃខណ្ឌច្បារអំពៅ មានប្រវែង ៨៤៥,៧០ម៉ែត្រ ព្រមទាំងផ្លូវតភ្ជាប់ប្រវែងសរុប ៨០៤,៣០ម៉ែត្រ នេះ នឹងក្លាយជាស្ពានឆ្លងកាត់ទន្លេទី៨ ដែលស្ថិតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។


គួររម្លឹកដែរថា ស្ពានឆ្លងកាត់ទន្លេក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលកំពុងបើកឱ្យដំណើរការនាពេលបច្ចុប្បន្ន រួមមានដូចជា៖

១. ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ជ្រោយចង្វារ
២. ស្ពានមិត្តភាពកម្ពុជា-ចិន ជ្រោយចង្វារ
៣. ស្ពានព្រះមុនីវង្ស ច្បារអំពៅ (ទី១)
៤. ស្ពានព្រះមុនីវង្ស ច្បារអំពៅ (ទី២)
៥. ស្ពានព្រែកព្នៅ មហាវិថី ឈ្នះ ឈ្នះ
៦. ស្ពានបេតុងខ្សែកាប ឆ្លងទន្លេសាប ប្ញស្សីកែវ
៧. ស្ពានបេតុងខ្សែកាប តភ្ជាប់តំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ