កណ្ដាល ៖ បន្ទាប់មានការបញ្ចេញមតិពីមហាជននៅលើបណ្ដាងសង្គមពាក់ព័ន្ធ នឹងការបិទមិនឲ្យមានការដង្ហែទីងមោងនៅតាមផ្លូវសាធារណៈដែលបង្កឲ្យភាពអសន្តិសុខ នៅព្រឹកថ្ងៃទី១២កក្កដា នេះ លោក គួច ចំរើន អភិបាលនៃគណអភិបាលខេត្តកណ្ដាលបានបញ្ជាក់ថា ពុំមានការបិទទេ ហើយស្នើសុំអោយរៀបចំដោយមានសណ្តាប់ធ្នាប់ល្អ។
ជាមួយគ្នានេះ លោក គួច ចំរើន ក៏នឹងត្រៀមជួបផ្ទាល់ជាមួយក្រុមសជិកទីងមោងនៅពេលខាងមុខផងដែរ។
តាមរយៈសំណេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក គូច ចំរើន បានសរសេរថា «ខ្ញុំបានឃើញការផ្សព្វផ្សាយអំពី ទីងមោង ថាត្រូវបានបិទ។ ខ្ញុំសូមបញ្ជាក់ថា ពុំមានការបិទទេ ហើយស្នើសុំអោយរៀបចំដោយមានសណ្តាប់ធ្នាប់ល្អ រក្សាបាន គុណតម្លៃសិល្បៈវប្បធម៌ខ្មែរយើង។ ខ្ញុំនឹងជួបជាមួយបងប្អូនផ្ទាល់ នៅពេលខាងមុខ»។
សូមបញ្ជាក់ថា នៅលើបណ្ដាញាសង្គមនាពេលថ្មីៗនេះ មានការលើកឡើងពីការបិទមិនឲ្យមានការដង្ហែទីងមោងនៅតាមផ្លូវសាធារណៈដែលធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ និងបង្កភាពអន្តិសុខសាធារណៈ។ តាមការលើកឡើងមួយចំនួន ការដង្ហែទីងមោងគឺជាទំនៀមទម្លាប់ប្រពៃណីពីបុរាណរបស់ប្រជាពលរដ្ឋអ្នកស្រុកស្អាង ខេត្តកណ្ដាល៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ