រដ្ឋមន្ដ្រីសុខាភិបាល អំពាវនាវដល់ពលរដ្ឋ មានអាយុចាប់ពី ៤០ឆ្នាំឡើងទៅ សូមទៅពិនិត្យសុខភាព ពិសេសធ្វើតេស្ដរកជាតិស្ករក្នុងឈាម ដើម្បីការពារ និងងាយព្យាបាលជំងឺទឹកនោមផ្អែមទាន់ពេល
ភ្នំពេញ ៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងអំពាវនាវដលប្រជាពលរដ្ឋ ដែលមានមានអាយុចាប់ពី៤០ឆ្នាំឡើង ត្រូវប្រញាប់ទៅពិនិត្យសុខភាព ជាពិសេសធ្វើតេស្ដរកជាតិស្ករនៅក្នុងឈាម ដើម្បីការពារ និងងាយព្យាបាលជំងឺទឹកនោមផ្អែមទាន់ពេលវេលា។
ការថ្លែងដូច្នេះលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងទិវាជំងឺទឹកនោមផ្អែមពិភពលោក ក្រោមប្រធានបទ «ការទទួលបាននូវការថែទាំជំងឺទឹកនោមផ្អែម» ដែលរៀបចំឡើងដោយក្រសួងសុខាភិបាល រួមសហការជាមួយអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា(WHO)។
លោករដ្ឋមន្ដ្រី បានថ្លែងបន្ដថា ផលប៉ះពាល់នៃជំងឺទឹកនោមផ្អែម គឺធ្ងន់ធ្ងរណាស់សម្រាប់សុខភាព ដូច្នេះសូមអំពាវដល់ប្រជាពលរដ្ឋយើងទាំងអស់ ត្រូវយកចិត្ដទុកដាក់ខ្ពស់ពិសេសត្រូវប្រុងប្រយ័ត្នកុំឱ្យកើតនូវជំងឺទឹកនោមផ្អែម។
លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បន្ដថា «ត្បិតណាស់ជំងឺទឹកនោមផ្អែម មានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព អាចបង្កផលវិបាកឱ្យកើតមានជំងឺគាំងបេះដូង គ្រោះថ្នាក់សរសៃឈាមខួរក្បាល ពិការភ្នែក ខ្សោយតម្រងនោម និងពិការអវៈយវៈ ជាដើម។ ប៉ុន្ដែជំងឺនេះអាចការពារបាន និងចៀសវាងបាន ហើយបើឈឺហើយ ក៏អាចការពារដោយការព្យាបាល។ ដូច្នេះសូមប្រជាពលរដ្ឋយើងប្រញាប់ទៅធ្វើតេស្ដរកជាតិស្ករក្នុងឈាម ដើម្បីបានដឹង និងព្យាបាលទាល់ពេលវេលា»៕EB
លោកសាស្រ្ដាចារ្យបានថ្លែងបន្ថែមថា ក្នុងនាមក្រសួងសុខាភិបាល សូមអំពាវនាវដល់ប្រជាពលរដ្ឋប្រញាប់ទៅពិនិត្យសុខភាព ជាពិសសទៅមើលជាតិស្ករក្នុងខ្លួន ដែលជាកាតព្វកិច្ចក្នុងការពារគ្រួសារខ្លួននីមួយៗ ដែលចៀសវាងនូវការខាតបង់នូវថវិកា នៅក្នុងចំណាយលើជំងឺនោមផ្អែមនេះ និងសូមចួលរួមការពារសុខភាព ហើយបើពិនិត្យឃើញជំងឺទឺកនោមផ្អែម សូមទទួលការព្យាបាលឱ្យបានត្រឹមត្រូវ និងពិនិត្យសុខភាពឱ្យបានទៀងទាត់តាមការណាត់របស់គ្រូពេទ្យ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ