ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយបងប្អូនកម្មករ និយោជិត ចំនួន ១៨ ១០៨នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋាន ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។

សូមរំលឹកថា កម្មករ និយោជិត ចំនួន ១៨ ១០៨នាក់នេះ មកពីរោងចក្រ សហគ្រាសទាំង ១៣ ដែលជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ១០  រោងចក្រដេរស្បែកជើង ចំនួន ២  និង រោងចក្រផលិតផលិតផលធ្វើដំណើរ និងកាបូប ចំនួន ១ ។

សូមបញ្ជាក់ថា នេះ គឺជាលើកទី១០ និងជាជំនួបចុងក្រោយក្នុងឆ្នាំនេះ  ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយនឹងបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមការសន្យារបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ ដោយក្នុងចំនួនទាំង ១០លើក មានបងប្អូនកម្មករ និយោជិតសរុបចំនួន ១៧២ ៣៥០នាក់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ