ភ្នំពេញ៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ កងទ័ពកម្ពុជាចំនួន ៩២នាក់ បានចេញដំណើរទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមសមយុទ្ធពហុសាសន៍ នៅតំបន់កាវតាន់ ទីក្រុងស៊ាន់ជាំង ខេត្តក្វាងតុង ប្រទេសចិន។
សមយុទ្ធនេះមានឈ្មោះថា «សន្តិភាព មិត្តភាព-ឆ្នាំ២០២៣» (AMAN YOUYI 2023) ដែលមានការចូលរួមពីកងទ័ពមកបណ្តាប្រទេសក្នុងតំបន់មាន៖ ចិន កម្ពុជា ឡាវ ម៉ាឡេស៊ី ថៃ និងវៀតណាម និងមានការចូលរួមតំណាងអង្គការសហប្រជាជាតិ។ សមយុទ្ធបានជ្រើសរើសប្រធានបទ «ប្រតិបត្តិការយោធាចម្រុះលើការប្រឆាំងភារវកម្ម និងការថែរក្សាសន្តិសុខលំហសមុទ្រ» មានរយៈពេល ១០ថ្ងៃ ពីថ្ងៃទី១៣ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។
កងទ័ពកម្ពុជាទាំង ៩២រូប ដែលចេញទៅចូលរួមក្នុងសមយុទ្ធ «សន្តិភាព មិត្តភាព ២០២៣» នៅក្នុងតំបន់កាវតាន ទីក្រុងស៊ាន់ជាំង ខេត្តក្វាងតុង ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ប៉ែន សុក្រឹត្យវិទ្យា នាយលេខាធិការដ្ឋាន សេនាធិការចម្រុះ នៃកងយោធពលខេមរភូន្ទមិ និងជាមេបញ្ជាការដឹកនាំ។ កងទ័ពទាំង៩២រូបនេះ មកពីបញ្ជាការដ្ឋានទ័ពពិសេស និងកងកម្លាំងមួយផ្នែករបស់បញ្ជាការដ្ឋានកងពលតូចលេខ៧០។
សូមបញ្ជាក់ថា គោលបំណងនៃការធ្វើសមយុទ្ធនេះ ដើម្បីជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការយោធារវាងបណ្ដាប្រទេសក្នុងតំបន់ជំរុញចក្ខុវិស័យនៃសន្តិសុខរួម សហប្រតិបត្តិការនិងសន្តិសុខប្រកបដោយនិរន្តរភាព ព្រមទាំងរក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់រួមគ្នា។ ពង្រឹងសមត្ថភាពដល់បណ្ដាប្រទេសនៅក្នុងតំបន់ ក្នុងការប្រឆាំងភេរវកម្ម និងការពារសន្តិសុខលម្ហសមុទ្រ។ បង្កើនការយល់ដឹងឱ្យអំពីបញ្ហាការចម្រុះ និងនីតិវិធីប្រតិបត្តិការចម្រុះរបស់ភាគីទាំងអស់ និងប្រសិទ្ធភាពលើ នីតិវិធីប្រតិបត្តិការរបស់កងកម្លាំងចម្រុះ (MNF SOP) រួមទាំងនីតិវិធីប្រតិបត្តិសម្រាប់ការប្រទះគ្នាដោយមិនបានគ្រោងទុកនៅសមុទ្រ (CUES)៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ