ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា ការដាក់សម្ពោធកំណាត់ផ្លូវជាតិលេខ៥ នាពេលនេះ ចំពេលខួប ៣ខែ នៃការបង្កើតរាជរដ្ឋាភិបាលថ្មី នីតិកាលទី៧ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងបែបនេះនាឱកាសអញ្ជើញអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម ដល់បាត់ដំបង និងបើកការដ្ឋានសាងសង់ពីសិរីសោភ័ណ ទៅប៉ោយប៉ែត នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

លើសពីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកថា សមិទ្ធផលនេះ ក៏ជានិមិត្តរូបនៃការបន្តនូវការពង្រឹងសេដ្ឋកិច្ចជាតិ និងនិមិត្តរូបនៃការបន្តពង្រីកការតភ្ជាប់កំណាត់ផ្លូវនេះថែមទៀត។

សម្ដេចធិបតី បន្ដថា សមិទ្ធផល នៃកំណាត់ផ្លូវជាតិលេខ៥ គឺជាសមិទ្ធផលរួមរវាងកម្ពុជា និងជប៉ុន ដែលកើតចេញពីទំនាក់ទំនងជាប្រពៃណី និងកិច្ចសហប្រតិបត្តិដ៏ល្អរវាងប្រទេសទាំងពីរ កម្ពុជា និងជប៉ុន៕EB

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ