ក្រសួងការពារជាតិ ៖ ពេលនេះកងកម្លាំងថ្មើរជើង កំពុងប្រតិបត្តិការរួសរាន់សម្រុកទៅកាន់ទីតាំងឧទ្ធម្ភាចក្រធ្លាក់ ដើម្បីសង្រ្គោះអ្នកជំនាញហោះហើរទាំង ២រូប
ភ្នំពេញ ៖ ក្រសួងការពារជាតិ បានឲ្យដឹងថា នៅពេលនេះកងកម្លាំងថ្មើរជើង កំពុងប្រតិបត្តិការរួសរាន់សម្រុកទៅកាន់ទីតាំង ឧទ្ធម្ភាចក្រធ្លាក់ ដើម្បីសង្រ្គោះអ្នកជំនាញហោះហើររបស់ទាំង ២រូប បើទោះជាកត្តាភូមិសាស្រ្ត និងអាកាសធាតុមិនអំណោយផល ដល់ការរុករកក៏ដោយ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងការពារជាតិ នៅថ្ងៃទី២៩ កក្កដា នេះ ថា «ក្រុមការងាររុករក និងសង្រ្គោះ របស់ក្រសួងការពារជាតិ បានរកឃើញឧទ្ធម្ភាចក្រដែលបានបាត់ការទាក់ទងពីទីបញ្ជាការទ័ពអាកាស កាលពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ តាមរយៈការហោះហើររុករក នៅចំណុចលើភ្នំយ៉ាវយ៉ៃ ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់»។
ក្រសួង បន្ដថា «នៅពេលនេះកងកម្លាំងថ្មើរជើង កំពុងប្រតិបត្តិការរួសរាន់សម្រុកទៅកាន់ទីតាំងនោះ ដើម្បីសង្រ្គោះអ្នកជំនាញហោះហើររបស់យើងទាំង២រូប បើទោះជាកត្តាភូមិសាស្រ្ត និងអាកាសធាតុមិនអំណោយផលដល់ការរុករកក៏ដោយ»៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ