ប្រមុខផ្នែកអគ្គិភ័យទីក្រុងវ៉ាស៊ីនតោន និយាយថា ប្រហែលគ្មានអ្នកនៅរស់ទេ ក្នុងហេតុការណ៍យន្តហោះដឹកអ្នកដំណើរ បុកជាមួយ ឧទ្ធម្ភាគចក្រ Black Hawk ធ្លាក់ចូលទន្លេ
8 ម៉ោង មុន
ប្រមុខផ្នែកអគ្គិភ័យទីក្រុងវ៉ាស៊ីនតោន ឌីស៊ី លោក John Donnelly និយាយថា ប្រហែលគ្មានអ្នកនៅរស់ទេ ក្នុងហេតុការណ៍យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន American Airlines បុកជាមួយឧទ្ធម្ភាគចក្រ Black Hawk ធ្លាក់ចូលទន្លេ Potomac នៅទីក្រុងវ៉ាស៊ីនតោន។
យន្តហោះនេះគឺធ្វើដំណើរចេញពីទីក្រុង Wichita នៃរដ្ឋ Kansas ដោយមានផ្ទុកអ្នកដំណើរចំនួន៦០នាក់ និងអាកាសយានិក ៤នាក់ ចំណែកឧទ្ធម្ភាគចក្រ Black Hawk មានផ្ទុកទាហាន៣នាក់ ដែលកំពុងធ្វើការហោះហើរហ្វឹកហាត់។
គិតត្រឹមរាត្រីថ្ងៃព្រហស្បតិ៍ទី៣០ខែមករាឆ្នាំ២០២៥ មនុស្សស្លាប់ក្នុងហេតុការណ៍នេះ បានកើនដល់ ៣០នាក់ហើយ៕
ប្រភព៖ BBC