អូស្លូ៖ យន្តហោះ Boeing 787 របស់ប្រទេស ន័រវែស បានចុះចតនៅលើផ្ទាំងទឹកកកនៃតំបន់អង់តាក់ទិក ហើយត្រូវបានចាត់ទុកថា ជាយន្តហោះខ្នាតធំដំបូងគេ ដែលបានចុះចត នៅទីនោះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២២ វិច្ឆិកា ២០២៣។

វីដេអូដែលចេញផ្សាយដោយវិទ្យាស្ថាន Polar នៃប្រទេសន័រវែស បានបង្ហាញពីទិដ្ឋភាពយន្តហោះ Boeing 787 ចុះចតនៅលើផ្ទាំងទឹកកក នៃតំបន់អង់តាក់ទិក។ វិទ្យាស្ថាន Polar បានអះអាងថា នេះគឺជាយន្តហោះធុនធំ ដំបូងគេ ដែលបានចុះចត នៅក្នុងតំបន់នេះ ហើយប្រតិបត្តិការចុះចតដូច្នេះបានបើកឱកាសថ្មី សម្រាប់ការដឹកជញ្ជូនទ្រង់ទ្រាយធំ នៅក្នុងតំបន់អង់តាក់ទិក។

យន្តហោះដែលបានដឹកអ្នកដំណើរ ៤៥នាក់ និងសម្ភារៈស្រាវជ្រាវ ទម្ងន់ ១២ តោនបានចុះចត នៅលើផ្ទាំងទឹកកក Queen Maud Land ក្នុងទ្វីបអង់តាក់ទិក ។

យ៉ាងណាមិញ យន្តហោះមួយគ្រឿងនេះត្រូវបានតាមដានដោយផ្ទាល់ នៅពេលចុះចតលើផ្លូវសម្រាប់ចំណត ប្រវែង៣០០០ម៉ែត្រ នៅលើផ្ទំាងទឹកកក៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ