ផ្អាកការលេងកីឡាគ្រប់ប្រភេទ នៅតាមទីតាំងកីឡដ្ឋានសាធារណៈ និងឯកជនជាបណ្ដោះអាសន្ន ទប់ស្កាត់ការរីករាលដាលកូវីដ-១៩
                                        5 ឆ្នាំ មុន
                                        
                                    
                                    
                                    
                                ក្រសួងអប់រំបានចេញលិខិតណែនាំនូវថ្ងៃទី ០៧ មេសា ឆ្នាំ២០២០ ដោយធ្វើការស្នើផ្អាកការលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទដែលមានលក្ខណៈប្រមូលផ្ដុំ នៅតាមទីតាំងកីឡដ្ឋានសាធារណៈ និងឯកជនជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ស្ថានភាពនៃការរីករាលដាលនេះត្រូវបានបញ្ចប់ការផ្អាកនេះធ្វើឡើងដើម្បីចូលរួម និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ៕SP

 
                         
                         
                                             
                                             
                                            