ភ្នំពេញ ៖ បន្ទាប់ពីបញ្ចប់បេសកកម្មការងារដ៏មមាញឹកលើទឹកដីចិន និងប្រទេសអារ៉ាប៊ីសាអូឌីតរយៈពេល ៥ថ្ងៃ នៅវេលាម៉ោងជិត ៥ទៀបភ្លឺ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានដឹកនាំគណៈប្រតិភូហោះមកដល់កម្ពុជាវិញហើយ ប្រកបដោយសុវត្ថិភាព ក្រោយចំណាយពេលហោះពីទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត រយៈពេលជិត១០ម៉ោង។


ក្រោមនយោបាយការបរទេសដ៏រស់រវើករបស់រាជរដ្ឋាភិបាល បានធ្វើឱ្យកម្ពុជាមានទំនាក់ទំនងជាមួយបណ្តាប្រទេសជាមិត្ត និងវេទិកាតំបន់ និងពិភពលោកកាន់ស្អិតល្មួត និងរស់រវើក។ តាមរយៈភាពរស់រវើកនៃនយោបាយការបរទេសនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជានីតិកាលថ្មី សម្តេចធិបតី ហ៊ុន ម៉ាណែត រយៈពេលត្រឹមពីរខែប៉ុណ្ណោះ ក្រោយឡើងដឹកនាំរាជរដ្ឋាភិបាល ត្រូវបានបង្ហាញលើវេទិកាអន្តរជាតិ និងបំពេញបេសកកម្មការងារនៅក្រៅប្រទេសរហូតដល់ទៅ ៤លើក។


បេសកកម្មការងារក្រៅប្រទេសលើកទី៤ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ហើយបំពេញបេសកកម្មការងាររហូតដល់ទៅពីប្រទេស គឺប្រទេសចិន និងប្រទេសអារ៉ាប៊ីសាអូឌីត៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ