លោក ហ្សង់-ហ្វ្រង់ស្វ័រតាន់ ៖ គ្រប់មេដឹកនាំកំពូល ចិន ជប៉ុន កូរ៉េខាងត្បូង និងបណ្តាសមាជិកអាស៊ាន មិនភ្លេចឡើយ ក្នុងការសួរនាំសុខទុក្ខ សម្តេចតេជោ ហ៊ុន សែន
ភ្នំពេញ ៖ លោក ហ្សង់-ហ្វ្រង់ស្វ័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឲ្យដឹងថា គ្រប់មេដឹកនាំកំពូល ចិន ជប៉ុន កូរ៉េខាងត្បូង និងបណ្តាសមាជិកអាស៊ាន មិនភ្លេចឡើយ ក្នុងការសួរនាំសុខទុក្ខរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ហើយនេះ ស្តែងឲ្យឃើញនូវការគោរព និងនឹករឭក។
ការសួរនាំសុខទុក សម្តេចតេជោ ហ៊ុន សែន របស់មេដឹកនាំកំពូលបែបនេះ ធ្វើឡើងតាមរយៈផ្ញើជូន សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ លោក ហ្សង់-ហ្វ្រង់ស្វ័រតាន់ បានលាតត្រដាងការពិតមួយ ក្រោយពីអមដំណើរអស់រយៈពេល ២ខែ សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមជំនួបកំពូលទ្វេភាគី ឬពហុភាគីជាច្រើននៅក្នុងតំបន់អាស៊ី មានដូចខាងក្រោម៖
-គ្រប់មេដឹកនាំកំពូល (ចិន ជប៉ុន កូរ៉េខាងត្បូង បណ្តាសមាជិកអាស៊ាន) មិនដែលភ្លេចឡើយ ក្នុងការសួរនាំសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន។ ពាក្យសំដីសួរនាំពីអតីតនាយករដ្ឋមន្ត្រីកម្ពុជា ពីសំណាក់ថ្នាក់ដឹកនាំបរទេសទាំងនេះ សុទ្ធតែបង្កប់ឬក៏ជួនកាលស្តែងឱ្យឃើញជាក់ស្តែងតែម្តង នូវ ការគោរព, ការនឹករឭក, និងការកោតស្ញប់ស្ញែង, ដូចពាក្យលោកថា «ចេះដប់មិនស្មើប្រសប់មួយ»។
-ទាំងនេះ ឆ្លុះបញ្ចំងឱ្យឃើញនូវការពិតមួយទៀត នោះគឺលក្ខណៈសម្បត្តិជា«រដ្ឋបុរស»ប្រកែកមិនបានរបស់ សម្តេចតេជោ ដែលថ្នាក់ ដឹកនាំតំបន់អាសុីទទួលស្គាល់ជាឯកច្ឆ័ន។
-ទាំងនេះក៏ជាសម្ពាធមួយដែរមកលើ សម្តេចធិបតី ហ៊ុន ម៉ាណែត សម្ពាធនៃទំនួលខុសត្រូវចំពោះមុខមាត់ជាតិកម្ពុជានោលើឆាកតំបន់, សម្ពាធនៃការបន្តតំណែង និងសម្ពាធនៃ «វប្បធម៌លទ្ធផល» (ដឹកនាំរដ្ឋាភិបាលជំនាន់ថ្មីដែលត្រូវតែនាំមកនូវលទ្ធផលវិជ្ជមានសម្រាប់ជាតិខេមរា និងសម្រាប់តំបន់ ពិសេសអង្គការតំបន់អាស៊ាន៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ