អង់គ្លេស ៖ ក្រុមតោខៀវ Chelsea របស់លោក Frank Lampard បានខកខានប្រជែងពានរង្វាន់លំដាប់ទី៣ អង់គ្លេស League Cup 2020-2021 បន្ទាប់ពីចាញ់ Tottenham Hotspur ៥-៤ ដោយបាល់ប៉េណាល់ទីកាត់សេចក្តី។

នេះក៏ពានទី១ ក្នុងចំណោមទាំង ៤ពានដែលតោខៀវ Chelsea ត្រូវប្រជែងក្នុងចំណោម FA Cup, Premier League និងពានធំ UEFA Champions League ជាដើម។

យ៉ាងណាមិញ កីឡាករខ្សែប្រយុទ្ធ Timo Werner ជាអ្នករកបានគ្រាប់នាំមុខឲ្យ Chelsea នៅនាទី១៣ នៃកីឡដ្ឋាន Tottenham មុនពេលខ្សែប្រយុទ្ធមកពីអាហ្សង់ទីន Erik Lamela ដែលត្រូវបានដាក់ចូលលេងក្នុងជម្រើស ១១នាក់ដំបូងជំនួស Son Heung-min នោះរកបានគ្រាប់តាមស្មើ ១-១ នៅនាទី៨៣ ដោយពុំមានការថែម ១៥នាទី ២ដងនោះទេ ក្នុងជុំទី៤ វគ្គ ១៦ក្រុមចុងក្រោយនៃពាន League Cup (Carabao Cup)។

គួរបញ្ជាក់ដែរថា Chelsea ដែលទិញកីឡាករថ្មីចូលដល់ទៅ ៨នាក់នារដូវកាលនេះ ទើបតែលេងឈ្នះ ២ប្រកួតប៉ុណ្ណោះក្នុងចំណោម ៥ប្រកួតរបស់ពួកគេ ក្រៅពីស្មើ១ និងចាញ់ ២ដង និងទើបរកបាន ៤ពិន្ទុផងដែរពី ៣ប្រកួតនៅ Premier League៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ