ក្រុម Liverpool បានយកឈ្នះលើក្រុម Leeds United ក្នុងលទ្ធផល ៤-៣ សម្រាប់ការប្រកួតបើកឆាកពានរង្វាន់ English Premier League ។ក្របខណ្ឌលីគកំពូលអង់គ្លេសបានត្រលប់មកវិញហើយ កាលពីយប់មិញនេះ ដោយមានក្រុមជាច្រើនប្រកួតគ្នា។ តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺក្រុម Liverpool ប៉ះ Leeds United តែម្ដង។ 

យ៉ាងណាមិញ ក្រុមការពារតំណែងជើងឯកហង្សក្រហម នៅតែធ្វើបានល្អដដែល ដោយនាំមុខក្រុម Leeds ជាបន្ដបន្ទាប់ ហើយក៏ត្រូវ Leeds តាមពីក្រោយរហូតវិញដែរ។តែទោះជាលេងបានល្អយ៉ាងណាក្ដី ក៏ក្រុម Liverpool នៅតែយកឈ្នះលើក្រុមទើបឡើងមកនេះបានដដែល។ ដោយខ្សែប្រយុទ្ធ Salah រកបានដល់ទៅ៣គ្រាប់ម្នាក់ឯងក្នុងការប្រកួតនេះ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ