អេស្ប៉ាញ៖ ក្រុមស្ដេចស Real Madrid ត្រូវការឈ្នះតែមួយប្រកួតទៀតប៉ុណ្ណោះ ដើម្បីធានាឈ្នះពានLa Liga របស់ខ្លួន ក្រោយយកឈ្នះលើក្រុម Granada កាលពីយប់មិញ ២ទល់១។

ក្នុងការប្រកួតនេះដែរ ក្រុមស្ដេចស Real Madrid បានធ្វើការនាំមុខមុន ដោយកីឡាករសញ្ជាតិបារាំងទាំងពីរ ដោយគ្រាប់ទី១ កើតឡើងដោយកីឡាករខ្សែការពារ Mendy នៅនាទី ១០ Assist ដោយ Casemiro សម្រាប់គ្រាប់ទី២វិញ ស៊ុតបញ្ចូលទីយ៉ាងស្អាតដោយកីឡាករខ្សែប្រយុទ្ធ Benzema Assist ដោយ Modric នៅនាទី១៦។

យ៉ាងណាមិញ ចូលមកដល់ទី២ ក៏មានគ្រាប់បាល់មួយគ្រាប់ទៀតដោយក្រុម Granada បានវាយបកបានមួយគ្រាប់វិញនៅនាទី ៥០ ដោយកីឡាករខ្សែបំរើ Machis ដែលលទ្ធផលនេះបានរក្សារហូតដល់ចប់ការប្រកួត។

គួរបញ្ជាក់ផងដែរថា តាមរយះលទ្ធផលខាងលើធ្វើអោយក្រុម Real Madrid មាន៨៣ពិន្ទុ ដោយបាននាំមុខក្រុមលេខ២ Barcelona ៤ពិន្ទុគិតត្រឹមសប្ដាហ៍ទី៣៦។RT

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ