អេស្ប៉ាញ៖ កីឡាករខ្សែការពារតែងតែរកគ្រាប់បានរហូតនៅក្នុងការប្រកួត Sergio Ramos បានរកគ្រាប់បាល់ជ័យជំនះ សម្រាប់ក្រុម Real Madrid ដោយការស៊ុតប៉េណាល់ទី ក្នុងការប្រកួតទល់នឹងក្រុម Real Betis ដែលបញ្ចប់ក្នុងលទ្ធផល 3-2។
Fede Valverde បានរកគ្រាប់បាល់បើកឆាកឲ្យក្រុមការពារជើងឯក នៅនាទីទី១៤ ប៉ុន្ដែត្រូវបានតាមស្មើវិញដោយ ការតែតបញ្ចូលទីរបស់ Aissa Mandi ហើយ William Carvalho រកបានមួយគ្រាប់ទៀតជួយ Betis នាំមុខ 2-1។
ទោះយ៉ាងណាក្ដី ខ្សែការពារ Emerson បានធ្វើឲ្យបាល់ចូលទីខ្លួនឯង ជួយឲ្យក្រុមរបស់លោក Zinedine Zidane មានឱកាសតាមស្មើ ហើយ១០នាទីចុងក្រោយនៃការប្រកួត ក្រុមអធិរាជស ទទួលបានបាល់ប៉េណាល់ទី ហើយស៊ុតបានសម្រេចដោយប្រធានក្រុម Ramos។
គួរបញ្ជាក់ថា Emerson ត្រូវបានបណ្ដេញចេញនៅនាទីទី៦៧ បន្ទាប់ពីបានបង្កកំហុសទៅលើ Luka Jovic ក្រោយផ្ទៀងផ្ទាត់ជាមួយ VAR៕