អង់គ្លេស ៖ ក្រុមតោខៀវ Chelsea បានយកឈ្នះក្រុម Crystal Palace ក្នុងលទ្ធផល ៤ទល់០កាលពីយប់មិញនៅកីឡាដ្ឋាន Stamford Bridge។
ទន្ទឹមនេះ ក្រុមទាំងពីរធ្វើការសម្រុកគ្នាទៅវិញទៅមក ហើយនៅតង់ទី១ មិនមានគ្រាប់បាល់កើតឡើងទេ ដោយនៅតង់ទី១ ក្នុងលទ្ធផង០ទល់០។ ចំនែកនៅតង់ទី២វិញ ក្រុមតោខៀវ Chelsea ធ្វើបានយ៉ាងល្អ ដោយបានស៊ុតទម្លុះសំណាញ់ទីក្រុម Crystal Palace ៤គ្រាប់។
យ៉ាងណាមិញ ៤គ្រាប់កើតឡើងដោយកីឡាករ៣នាក់ផ្សេងគ្នា សម្រាប់គ្រាប់ទី១ ស៊ុតដោយកីឡាករខ្សែការពារចំណូលថ្មី ដែលទើបទិញពី Leicester City នៅនាទី៥០ គ្រាប់ទី២កើតឡើងដោយខ្សែការពារ Zouma ហើយសម្រាប់គ្រាប់ទី៣ និងទី៤ កើតឡើតបាល់ប៉េណាល់ទីទាំងពីរគ្រាប់នៅនាទី ៧៨ និង៨២ ដោយខ្សែបំរើកណ្ដាល កីឡាករ Jorginho ហើយសម្រាប់លទ្ធផលនេះដែលរក្សាដល់ចប់ការប្រកួត។
តាមរយៈជ័យជម្នះ ៤ប្រកួតផ្ទួនៗនៅដើមរដូវកាលនេះ បានធ្វើឲ្យក្រុមតោខៀវ Chelsea ឡើងទៅឈរនៅលេខរៀងទី៤ បណ្តោះអាសន្ននៃ Premier League ដោយឈ្នះ២ប្រកួត ស្មើ១ប្រកួត និងចាញ់១ប្រកួត មានត្រឹមតែ៧ពិន្ទុប៉ុណ្ណោះ។