អាល្លឺម៉ង់៖ ក្រុមយក្ស Bayern Munich បានបន្តយកឈ្នះលើក្រុម Fortuna Dusseldorf ក្នុងលទ្ធលផ 5-0 នៅក្នុងកីឡាដ្ឋាន Allianz Arena សម្រាប់សប្ដាហ៍ទី២៩ នៃក្របខណ្ឌ Bundesliga កាលពីយប់មិញនេះ ដោយមិនមានអ្នកគ្រាំទ្រចូលរួមទស្សនាផ្ទាល់ឡើយ។


ដោយឡែក ៥គ្រាប់របស់ក្រុមម្ចាស់ផ្ទះ រកបានដោយកីឡាករ៣រូបប៉ុណ្ណោះនៅយប់មិញ សម្រាប់គ្រាប់ទី១ កើតឡើងដោយកីឡាករJorgensen របស់ក្រុម Dusseldorf ធ្វើអោយចូលទីខ្លួនឯងនៅនាទី(១៥)(OG) គ្រាប់ទី២ ដោយខ្សែការពារស្លាបកីឡាករ Pavard(២៩) សម្រាប់គ្រាប់ទី៣; ទី៤ ដោយកីឡាករខ្សែប្រយុទ្ធ Lewandowski នៅនាទី ៤៣និង៥០ ហើយគ្រាប់បាល់ចុងក្រោយនៅនាទី(៥២) ដោយកីឡាករ Davies។


យ៉ាងណាមិញ ក្រុមរបស់លោក Hansi Flick ពេលនេះមាន៦៧ពិន្ទុនៅក្នុងដៃ ដាច់ក្រុមលេខ២របស់ក្លិប Dortmund ១០ពិន្ទុទៅហើយ ខណៈដែលទម្រង់លេងបច្ចុប្បន្ននេះវិញ គឺរឹតតែល្អថែមទៀត។


គួរកត់សំគាល់ដែរថា ពេលនេះឪកាសលើកពានរង្វាន់រដូវកាលនេះ របស់ក្រុមBayern Munich កាន់តែមានភាគរយខ្ពស់ ព្រោះបើមើលទៅលើបច្ចុប្បន្នគ្មានក្រុមណាមួយអាចទប់ជាមួយពួកគេបានឡើយ៕RT

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ