អឺរ៉ុប៖ ក្រុមការពារតំណែងជើងឯក Bayern Munich នៅតែបន្តភាពខ្លាំងតាមរយៈបំបាក់ក្រុមអេស្ប៉ាញ Atletico Madrid ៤-០ នៅថ្ងៃបើកឆាកពានរង្វាន់លីគអឺរ៉ុប UEFA Champions League រដូវកាលថ្មីប្រចាំពូល A វគ្គសន្សំពិន្ទុដោយមានក្រុម RB Salzburg បានត្រឹមចែកគ្នាម្នាក់ ១ពិន្ទុជាមួយក្រុម Lokomotiv Moscow ក្នុងលទ្ធផល ២-២។ 

ខ្សែប្រយុទ្ធ Kingsley Coman រកបាន ២គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះដែលក្រុមលោក Hansi Flick យកឈ្នះក្រុមលោក Diego Simeone ៤-០ ដែលមានមិត្តរួមក្រុម Leon Goretzka និង Corentin Tolisso រកបានម្នាក់ ១គ្រាប់ ខណៈ Coman ក៏ជាអ្នកតែតគ្រាប់ជ័យជម្នះនៅវគ្គផ្តាច់ព្រ័ត្រឲ្យ Bayern Munich លើកពាននេះកាលពីរដូវកាលមុនផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមការពារតំណែងជើងឯកChampions League ៦រដូវកាល កំពុងតែឈរនៅកំពូលតារាងនៃពូល A ត្រូវប៉ះ Lokomotiv របស់រុស្ស៊ី គ្រាដែល Atletico ជួបក្រុម RB Salzburg នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នេះ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ