អ៊ីតាលី៖ កីឡាករខ្សែប្រយុទ្ធ Cristiano Ronaldo រកគ្រាប់បាល់បាន២គ្រាប់ សម្រាប់ Juventus យកឈ្នះទៅលើក្រុម Spezia ដោយលទ្ធផល 4-1 នៅលីគកំពូលអ៊ីតាលី Serie A ក្រោយខកខានជាច្រើនសប្ដាហ៍ដោយសារបានឆ្លងកូវីដ១៩។

កីឡាករដែលខ្ចីជើងពី AT Madrid ខ្សែប្រយុទ្ធ Alvaro Morata បានរកគ្រាប់បាល់បើកឆាកនាំមុខសម្រាប់ក្រុមភ្ញៀវ Juventus ប៉ុន្ដែត្រូវបានតាមស្មើវិញដោយ Tommaso Pobega របស់ក្រុមម្ចាស់ផ្ទះ Spezia។

ដោយឡែក Ronaldo បានរកគ្រាប់បាល់នាំមុខសម្រាប់ ក្រុមសេះបង្កង់ក្រោយប្ដូរចូលបាន៣នាទី ហើយខ្សែប្រយុទ្ធព័រទុយហ្គាល់ រកបានគ្រាប់ទី២របស់ខ្លួន ដោយការស៊ុតប៉េណាល់ទីបន្ទាប់ពី Adrien Rabiot ស៊ុតបញ្ចូលទីបានយ៉ាងល្អ។

សម្រាប់ជ័យជម្នះការប្រកួតនេះ ជួយឱ្យ Juventus ឡើងមកកាន់លេ៣ ក្នុងតារាង Serie A ដោយមានគម្លាត៤ពិន្ទុពីក្រុមកំពូលតារាង AC Milan ខណៈ Spezia មាន៥ពិន្ទុឈរនៅលេខ១៦៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ