អង់គ្លេស៖ ក្រុម Aston Villa បានលត់ក្រុមម្ចាស់ការពារតំណែងជើងឯកហង្សក្រហម Liverpool យ៉ាងចាស់ដៃការប្រកួតក្នុងលទ្ធផល ៧-២ នៅកីឡាដ្ឋាន Villa Park កាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះ។

ក្រុមម្ចាស់ផ្ទះបានធ្វើការនាំមុខនៅនាទី៤ និងនាទី២២ ដោយកីឡាករខ្សែបំរើប្រយុទ្ធសញ្ជាតិ Watkins មុនពេលដែលកីឡាករសញ្ជាតិអេហ្ស៊ីប Salah បានស៊ុត១គ្រាប់វិញនៅនាទី៣៣ ហើយបន្ទាប់មកក្រុមម្ចាស់ផ្ទះក៏សំរុកយ៉ាងខ្លាំងដោយបានស៊ុតបញ្ចូលទីនៅនាទី៣៥ ដោយកីឡាករ McGinn សម្រាប់គ្រាប់ទី៤ក៏ជាគ្រាប់ហេកទ្រីករបស់កីឡាករ Watkins នៅនាទី៣៩។ ដោយឡែក កីឡារចំណូលថ្មីរបស់ Aston Villa គឺខ្សែបំរើសញ្ជាតិអង់គ្លេស Barkley ស៊ុតបញ្ជូលទីនៅនាទី៥៥ បន្ទាប់ពី Salah ស៊ុតគ្រាប់បាល់ទី២ នៅនាទី៦០ ហើយមុនបញ្ចាប់ការប្រកួតកីឡាករ Grealish ទម្លុះសម្លាញ់ទី២គ្រាប់ម្នាក់ឯង នៅនាទី៦៦ និង៧៥ ។

យ៉ាងណាមិញ ក្រុមហង្សក្រហម Liverpool បានចាញ់ក្រុមម្ចាស់ផ្ទះយ៉ាងទក់សាច់ មកពីកីឡាករសំខាន់ៗរបស់ក្រុមពីររូបអវត្តមានគឺអ្នកចាំទីដៃស្អិត Alisson ដោយសារបញ្ហារបួស និង កីឡាករដល់មុខស្រួច Mane ដែលទើបបានក្លិបប្រកាសថាបានឆ្លងកូវីដ១៩។

គួររំលឹកថា សម្រាប់លទ្ធផលនេះជួយឱ្យ Liverpool ឈានមកកាន់តំណែងលេខ5 ក្នុងតារាង Premier League ដោយមាន៩ពិន្ទុ ឆ្លងកាត់៤ប្រកួត តាមពីក្រោយក្រុមលេខ១ Everton រហូតដល់៣ពិន្ទុ ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ