អាមេរិក៖ កម្មវិធីស្បៀងអាហារពិភពលោករបស់UN បានឱ្យដឹងថា មនុស្ស២លាននាក់ប្រឈមមុខ នឹងការខ្វះខាតស្បៀងអាហារយ៉ាងខ្លាំង នៅភាគខាងជើងប្រទេសអេត្យូ WFP បានបន្ថែមថា ស្ទើរតែ ៤០ភាគរយនៃប្រជាជននៅក្នុងតំបន់ Tigray កំពុងទទួលរងនូវបញ្ហាអសន្តិសុខស្បៀងយ៉ាងធ្ងន់ធ្ងរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានBBC នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២។
អង្គការបានកត់សម្គាល់ថា ការប្រយុទ្ធគ្នាបានបង្ខំជនជាតិ Tigrayan ជាច្រើន នាក់ឱ្យភៀ សខ្លួនចេញ ពីផ្ទះរបស់ពួកគេ។ មនុស្សជាច្រើននៅក្នុងតំបន់កំពុងកាត់បន្ថយបរិមាណនិងចំនួនអាហារប្រចាំថ្ងៃ របស់ពួកគេ ហើយស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូន គឺខ្វះអាហារូបត្ថម្ភ ដែលបណ្តាលឱ្យមាន ទម្ងន់ទាប និងការលូតលាស់ក្រិន។
ការវាយតម្លៃថ្មីបានរកឃើញថាមនុស្ស ៤.៦ លាននាក់នៅ Tigray ឬ ៨៣ ភាគរយនៃចំនួនប្រជាជន - គឺគ្មានសុវត្ថិភាពស្បៀងអាហារ ២ លាននាក់នៃពួកគេ "ធ្ងន់ធ្ងរ" ។
របាយការណ៍ក៏បានរកឃើញផងដែរថា មនុស្សជាង៩លាននាក់នៅតំបន់នេះ និងតំបន់ជម្លោះពីរផ្សេងទៀតកំពុងត្រូវការជំនួយស្បៀងអាហារ។ WFPបានកត់សម្គាល់ថា ខ្លួនមិនអាចដឹកជញ្ជូនស្បៀងអាហារទៅកាន់តំបន់ទាំងនេះបានចាប់តាំងពីពាក់កណ្តាលខែធ្នូ ដោយសារលក្ខខណ្ឌសន្តិសុខកាន់តែយ៉ាប់យ៉ឺន៕SP