សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនលោក សុវណ្ណ រិទ្ធី អគ្គនាយក TVFB ដាក់ពន្ធនាគារ PJ ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»

គួរបញ្ជាក់ថា  ការញុះញង់ឲ្យប្រព្រឹត្តបទល្មើសមានជាអាទិ៍ គឺជាអំពើញុះញង់ ដោយផ្ទាល់ឲ្យ ប្រព្រឹត្តិបទឧក្រិដ្ឋ និងប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ដល់សន្តិសុខសង្គម តាមមធ្យោបាយណាមួយ ដែលមានចែងក្នុងមាត្រា៤៩៥  នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារចាប់ពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១,០០០,០០០៛ ទៅ ៤,០០០,០០០៛ ប្រសិនបើការញុះញង់នេះគ្មានប្រសិទ្ធភាព (មាត្រា៤៩៥) ។ ក្នុងនោះមានដូចជា៖ការញុះញង់ដោយសំដីតាមប្រភេទណាក៏ដោយ ដែលប្រកាសនៅក្នុងកន្លែងសាធារណៈ ឬពេលក្នុងប្រជុំជាសាធារណៈ។ ទី២ដោយដោយសំណេរ ឬគំនូរ តាមប្រភេទណាក៏ដោយ ដែលត្រូវផ្សព្វផ្សាយ នៅក្នុងចំណោមសាធារណជន ឬតាំងឲ្យសាធារណជនមើល។ ទី៣ដោយការប្រើប្រាស់គ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍សម្រាប់សាធារណជនស៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ