ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី ១៣ ខែកក្កដាឆ្នាំ ២០២០ កម្លាំងសមត្តកិច្ច ការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញបានធ្វើការឃាត់ខ្លួនបុរសម្នាក់ដែលគេស្គាល់ថាជា មេការហាងគុយទាវ អង្គរជុំ សាខាបឹងសាឡាងបញ្ជូនទៅតុលាការ ។

ការឃាត់ខ្លួននេះបន្ទាប់ពីនារីស្រស់ស្អាតម្នាក់កើតទុកមិនសុខចិត្ត ស្រែកយំ ប្រាប់អ្នកសារព័ត៌មាននិងប្ដឹងនគរបាលប៉ុស្តិ៍បឹងសាឡាង ក្រោយ ពីមេការហាងគុយទាវ អង្គរជុំ ប្រើហិង្សាវាយលើរូបរាងកាយនាងនៅលើ រថយន្តមួយគ្រឿងរបស់ជនដៃដល់កាលពីយប់ថ្ងៃទី ០៧ ឈានចូលថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២០ ។

ដោយការស្វែងការអន្តរាគមន៍ជាច្រើនកន្លែងពុំអាចទទួលបានដំណោះស្រាយទើបនាងបានសម្រេចចិត្តទៅប្ដឹងបន្តនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃ ទី ០៩ ខែកក្កដា ឆ្នាំ ២០២០ ។ ក្រោយ ពេលទទួលបានពាក្យបណ្ដឹងសមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងការ ជួញដូរមនុស្សនៃកងរាជអាវុធហត្ថរាជធានី ភ្នំពេញបានធ្វើការឃាត់ខ្លួន ជនសង្ស័យឈ្មោះ កៅ ណូរ៉ា ដែលជាមេការហាងគុយទាវ អង្គរជុំ ។

យោងតាមវីដេអូផ្សាយបន្តផ្ទាល់ជាមួយអ្នកសារព័ត៌មាននារីរងគ្រោះ បាន រៀបរាប់ថារូបនាងត្រូវបានមិត្តភក្ដិណែនាំឲ្យទៅអង្គុយញ៉ាំបាយកំដរភ្ញៀវ ដើម្បីទទួលបានប្រាក់ធីប២០ដុល្លារ នៅហាងគុយទាវអង្គរជុំម្ដុំបឹងសាឡាង ។ បន្ទាប់ពីញ៉ាំបាយរួចភ្ញៀវ ២ នាក់ បានបើកឡានជូននាងត្រឡប់ទៅផ្ទះ វិញតែនៅតាមផ្លូវលើរថយន្តភ្ញៀវម្នាក់បានបបួលនាងទៅដេក( រួមភេទ) ជាមួយគ្នាដោយសន្យាថាឲ្យប្រាក់ ១០០ ដុល្លារ តែនាងបានបដិសេធមិន ទៅជាមួយក៏បណ្តាលឲ្យមានការប្រកែកគ្នារហូតឈានដល់ការប្រតាយប្រតប់គ្នាបន្ទាប់មកនាងបានបើកកញ្ចក់រថយន្តស្រែកឲ្យគេជួយទើបជន បង្កបានឈប់រថយន្ត និងគេចខ្លួនបាត់ធ្វើឲ្យនាងមិនអស់ចិត្តក៏បាន បង្ហោះវីដេអូ តាមបណ្តាញTik Tokជាបន្តបន្ទាប់និងបន្តស្វែងរកការជួយ អន្តរាគមន៍ពីសមត្ថកិច្ចក្បែរកន្លែងកើតហេតុ ។ដោយការស្វែងការ អន្តរាគមន៍ជាច្រើនកន្លែងពុំអាចទទួលបានដំណោះស្រាយទើបនៅថ្ងៃទី ០៩ កក្កដា ២០២០ នាងបានសម្រេចចិត្តទៅប្ដឹងបន្តនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញតែម្តង ។

សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនសង្ស័យឈ្មោះ កៅ ណូរ៉ា ដែលជា មេការហាង គុយទាវ អង្គរជុំ សាខាបឹង សាឡាង ទៅកាន់តុលាការដើម្បីធ្វើការ ផ្ដន្ទាទោសតាមច្បាប់ ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ