ភ្នំពេញ ៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានទទួលជ្រាបដឹងហើយរឿងរ៉ាវថ្មីៗនេះអ្នកនាង គង់ សុជាតិ បានធ្លាក់ខ្លួនចូលសម្រាកនៅក្នុងមន្ទីរពេទ្យភ្លាមៗ ដែលមើលទៅអាការរបស់នាងហាក់ដូចជាមានភាពស្លេកស្លាំងខុសធម្មតា ហើយអ្វីដែលចាប់អារម្មណ៍នោះ គង់ សុជាតិ បានបង្ហាញពីអារម្មណ៍របស់ខ្លួនតាមរយៈការបង្ហោះសារប្លែកៗជាបន្តបន្ទាប់ ដោយបង្ហាញពីជនទីបីបានព្យាយាមចូលជ្រៀតជ្រែកក្នុងជីវិតគូរបស់នាង។ ជាក់ស្តែង ប៉ុន្មានថ្ងៃចុងក្រោយនេះមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំងក្រោយពីបានឃើញពិធីការិនីជើងចាស់ គង់ សុជាតិ បង្ហោះសារបង្ហាញអារម្មណ៍ពិតក្រោយពីជីវិតប្តីប្រពន្ធរបស់អ្នកនាងមានជនទីបីចូលជ្រៀតជ្រែក។ ដោយឡែក ថ្វីដ្បិត គង់ សុជាតិ មិនបាននិយាយចំឈ្មោះដល់នារីទីបីនោះ

តែអ្នកនាងហាក់ដូចជាចង់បង្ហាញថានារីម្នាក់នោះគឺជាអ្នករួមការងារជាមួយខ្លួន។ក្នុងនោះដែរសាររបស់ គង់ សុជាតិ ទទួលបានការចាប់អារម្មណ៍ពីសំណាក់មិត្តភក្តិសិល្បៈ និងមិត្តភក្តិក្នុងហ្វេសប៊ុកជាច្រើន តែអ្វីដែលចាប់អារម្មណ៍នៅពេលតារាសម្តែង ឡោម លក្ខិណា បានសួរថា «គួ រឱ្យ ខ្លាចណាស់បងស្រីមិនគួរឱ្យជឿសោះ» ភ្លាមនោះ គង់ សុជាតិ បានឆ្លើយថា« ចាសអូនបងជឿលើ GPS ឡានបងច្បាស់កុំប្រកែកថ្ងៃ ខែ ឆ្នាំ នាទី វិនាទី គ្មានអ្នកណាប្រឌិតទេ វានៅខ្លាំងដៃទៀតហាស»។យ៉ាងណាមិញ គង់ សុជាតិ បានឆ្លើយឆ្លងចំៗជាមួយមិត្តភក្តិក្នុងហ្វេសប៊ុកថាទាំងអស់នេះគឺបណ្តាលមកពីតណ្ហាតែម្តង។ 

បើតាមប្រភពដែលកៀកកិតជាមួយនឹង គង់ សុជាតិ បានឱ្យដឹងថា ពេលនេះអ្នកនាង គង់ សុជាតិ ក៏បានចេញពីមន្ទីរពទ្យវិញហើយ ដោយអ្នកនាងហាក់ស្រស់ស្រាយច្រើនជាងមុន បន្ទាប់ពីទទួលបានការផ្តល់កម្លាំងចិត្តពីសំណាក់ក្រុមគ្រួសារ មិត្តភក្តិ ជាពិសេសស្វាមីលោក ជា វិបុល។ 

ដោយឡែក ប្រភពនោះបានបន្ថែមទៀតថា បើមានលើកក្រោយទៀតអ្នកនាង គង់ សុជាតិ នឹងលេងខ្លាំងជាងនេះទៀត ព្រោះកន្លងមកអ្នកនាងទ្រាំយូរក្រែលដែរហើយ ដោយមិនមែនទើប តែថ្មីៗនេះទេ។ អ្នកនាង គង់ សុជាតិ កំពុងថែរក្សាសុខភាព ព្រោះឆាប់ៗខាងមុខនេះអ្នកនាងមានការងារថ្មីៗជាច្រើនដែលត្រូវធ្វើ៕ RR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ