ក្រុងសួង៖ក្រោយពីប្រើពាក្យពេចន៍និងកាយវិការមិនសមរម្យនៅក្នុង Facebook និង Tik Tok ដែលធ្វើអោយប៉ះពាល់ដល់សង្គមជាតិនិងអ្នកដទៃ នោះ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ នេះ អធិការដ្ឋាននគរបាលក្រុងសួង ខេត្តត្បូងឃ្មុំ បានធ្វើការកោះហៅសាកសួរ និងណែនាំ។

ជាលទ្ធផល ឈ្មោះ ផន សុខា បានមកសារភាពកំហុសនិងព្រមធ្វើកិច្ចសន្យា ថានឹងមិនបង្កភាពមិនល្អនិងប្រើពាក្យសម្តីប៉ះពាល់ដល់សង្គមជាតិឬអ្នកដទៃទៀតឡើយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ