នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson នៅថ្ងៃពុធនេះបានប្រកាសហាមឃាត់ការប្រមូលផ្តុំមនុស្សលើស៦នាក់នៅក្នុងប្រទេសនេះដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ នេះបើយោងតាមប្រភពពី CNA។

វិធានការថ្មីៗដែលកាត់បន្ថយចំនួនអតិបរមានៃការជួបជុំសង្គមពី៣០ មកត្រឹម៦នាក់ទាំងក្នុងផ្ទះនិងខាងក្រៅរួមមាននៅតាមផ្ទះឯកជន ឧទ្យាន ហាងស្រានិងភោជនីយដ្ឋានផងដែរនោះបានចូលជាធរមានចាប់ពីថ្ងៃចន្ទទី១៤ខែកញ្ញាតទៅ។

សន្និសីទសារព័ត៌មានរបស់វិមាន Downing Street ត្រូវបានរៀបចំឡើងយ៉ាងឆាប់រហ័សដោយសារតែការកើនឡើងយ៉ាងខ្លាំងនៃចំនួនអ្នកឆ្លងវីរុស។ ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា ការឆ្លងថ្មីសរុបចំនួន២,៩៨៨ករណីត្រូវបានរាយការណ៍កាលពីថ្ងៃអាទិត្យដែលជាការកើនឡើងប្រចាំថ្ងៃដ៏ធំបំផុតចាប់តាំងពីខែឧសភាមក។

ទិន្នន័យចុងក្រោយបង្អស់របស់សាកលវិទ្យាល័យ Johns Hopkins បានបង្ហាញថា ការឆ្លងសរុបរបស់ប្រទេសនេះបានកើនដល់៣៥៤,៩០០ករណីដោយមានអ្នកស្លាប់ចំនួន៤១,៦៧៥នាក់៕SS

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ