លោកស្រី Liz Truss រដ្ឋមន្ត្រីការបរទេសរបស់ចក្រភពអង់គ្លេស អាចជាបេក្ខភាពមេដឹកនាំគណបក្ស ជំនួសលោក Boris Johnson
អង់គ្លេស៖ រដ្ឋមន្ត្រីការបរទេសរបស់ចក្រភពអង់គ្លេសលោកស្រី Liz Truss បានចាកចេញពីសណ្ឋាគារមួយនៅរមណីយដ្ឋានកោះបាលីប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃសុក្រនេះ ដើម្បីត្រឡប់មកទីក្រុងឡុងដ៍ចក្រ ភពអង់គ្លេសវិញ ដើម្បីដោះស្រាយស្ថានភាពច្របូកច្របល់ នៃការលាលែងពីតំណែងរបស់នាយករដ្ឋ មន្ត្រីលោក Boris Johnson។
លោកស្រី Liz Truss មានវ័យ៤៦ឆ្នាំរូបនេះអាចនឹងចាប់ ផ្តើមបំណងសម្រាប់ការដឹកនាំរបស់គណបក្សអភិរក្សរបស់លោកស្រី បន្ទាប់ពីការលាលែងពីតំណែងរបស់លោក Johnson កាលពីថ្ងៃព្រហស្បតិ៍។ លោកស្រី Liz Truss បានចូលកាន់តំណែងជារដ្ឋមន្ត្រីការបរទេសកាលពីខែកញ្ញា បន្ទាប់ពីកាន់តំណែងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
លោកស្រីទទួលបានការគាំទ្រកាន់តែច្រើន នៅក្នុងចំណោមគណបក្សអភិរក្សនិយមរបស់លោកស្រីចាប់តាំងពីពេលនោះមក ហើយក៏គ្មានអ្វីជាអាថ៌កំបាំងនូវមហិច្ឆតារបស់លោកស្រីឡើយ។ លោកស្រី Truss មានប្រជាប្រិយភាពជាមួយក្រុមអ្នកអភិរក្សនិយមជាច្រើន ដែលមើលឃើញលំអានរបស់លោកស្រី Margaret Thatcher ជានាយករដ្ឋមន្ត្រីស្ត្រីដំបូងដែលស្រឡាញ់ទីផ្សារសេរី របស់គណបក្សនៅក្នុងក្រុមអ្នកនយោបាយ។
ការប្រកួតប្រជែងមេដឹកនាំគណបក្សអភិរក្សនិយម ត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។ លោក Johnson មានផែនការបន្តនៅជានាយករដ្ឋមន្ត្រី រហូតដល់អ្នកបន្តតំណែងថ្មីត្រូវបានជ្រើសរើសនៅក្នុងពេលប៉ុន្មានខែខាងមុខនេះ។ ទោះជាយ៉ាងណាសហការីជាច្រើន និងអ្នកនយោបាយប្រឆាំងមានបំណងឲ្យលោកចាកចេញនៅពេលនេះ៕