រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) បានអនុញ្ញាតិឲ្យវ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ក្រុមហ៊ុន Pfizer-BioNTech សម្រាប់ប្រើប្រាស់ជាបន្ទាន់នៅសហរដ្ឋអាមេរិក។

FDA បានប្រកាសកាលពីថ្ងៃសុក្រថា ការប្រើប្រាស់ជាបន្ទាន់ត្រូវបានផ្តល់ជូនតាមអនុសាសន៍របស់គណៈកម្មាធិការប្រឹក្សាយោបល់អំពីវ៉ាក់សាំង និងផលិតផលជីវសាស្ត្រពាក់ព័ន្ធ។

គួររម្លឹកថា ក្រុមទីប្រឹក្សាខាងក្រៅនៃរដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) កាលពីល្ងាចថ្ងៃព្រហស្បតិ៍បានបោះឆ្នោតគាំទ្រក្នុងសំឡេង ១៧ ទល់ ៤ ចំពោះវ៉ាក់សាំងនេះដោយសម្រេចថា គុណប្រយោជន៍របស់វាមានច្រើនជាងហានិភ័យសម្រាប់ការប្រើប្រាស់ដោយបុគ្គលដែលមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ