បុរសដែលចាក់នារីម្នាក់ស្លាប់កណ្ដាលផ្លូវ បានរត់ទៅចង់កសម្លាប់ខ្លួនហើយ មូលហេតុគឺដណ្ដឹងខាងស្រីអត់បាន ទើបចាក់សម្លាប់បែបនេះ
ភ្នំពេញ! មុននេះបន្តិច នារីវ័យក្មេងរូបស្រស់ម្នាក់ត្រូវឃាតករចាប់សម្លាប់ បណ្តាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ មិនដឹងថាប្លន់ រឺក៍រឿងអ្វីទេ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ និង៥០នាទីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ទីតាំងនៅម្តុំតំបន់សេដ្ឋកិច្ចពិសេសកំបូលភ្នំពេញ។
នារីរងគ្រោះ មានឈ្មោះយឺន ស្រីនី ។ នាងជិះម៉ូតូម៉ាកហុងដាហ្ស៊ូមមើរ ពណ៌ខ្មៅលាយទឹកក្រូច ពាក់ផ្លាក់លេខ ភ្នំពេញ 1DP- 0547។
តែអ្វីដែលគួរឲភ្ញាក់ផ្អើលនោះ គឺបុរសដែលបានចាក់នារីម្នាក់ ស្លាប់កណ្ដាលផ្លូវនោះ បានរត់ទៅចងក.សម្លាប់ខ្លួនភ្លាមៗ នៅក្នុងបរិវេណវត្តស្ងួនពេជ្យ សង្កាត់កំបូល ខណ្ឌកំបូល នាវេលាប្រមាណម៉ោង១០:៣០ នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។
នៅពេលនេះមិនទាន់អាចកំណត់ នៅអត្តសញ្ញាណឃាតករនៅឡើយទេ ហើយមូលហេតុឈានទៅដល់ការចាក់សម្លាប់ ហើយរត់មកចង់កបែបនេះ តាមមិត្តភ័ក្កនារីរងគ្រោះ បានបង្ហើបថា បុរសជាឃាតករ បានចូលស្ដីដណ្ដឹងជាច្រើនដង តែខាងស្រីគេមិនព្រម ទើបចាក់សម្លាប់បែបនេះទៅ៕